តើក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជាត្រូវបំពេញលក្ខខណ្ឌដូចម្តេច?

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីរផ្សារហ៊ុនជាក្រុមហ៊ុន ដែលត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួន ដែលគណកម្មការផ្សារមូលបត្រកម្ពុជាតម្រូវ។ តើក្រុមហ៊ុនត្រូវបំពេញលក្ខខ័ណ្ឌដូចម្តេច?

ថ្ងៃនេះគេហទំព័រCambodiabanknews.com សូមនាំយកចំណេះដឹងថ្មីមួយទាក់ទងនឹងលក្ខខ័ណ្ឌតម្រូវមួយចំនួន ដែលក្រុមហ៊ុនចង់ចុះបញ្ជីរក្នុងផ្សារហ៊ុនត្រូវបំពេញ​មានដូចជា ទី១ ភាគទុនរបស់ភាគហ៊ុននិក ត្រូវតែមានយ៉ាងហោចណាស់៣ទ្រីលានរៀល(៣០.០០០.០០០.០០០ រៀល) នៅកាលបរិច្ឆេទនៃការចុះបញ្ជី។ ទី២ ប្រាក់ចំណេញសុទ្ធត្រូវមានយ៉ាងហោចណាស់ ២ ប៊ីលានរៀល (២.០០០.០០០.០០០រៀល) សម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយ មុនកាលបរិច្ឆេទនៃការដាក់ពាក្យចុះបញ្ជី ហើយប្រាក់ចំណេញសុទ្ធសរុបសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយ ត្រូវមានយ៉ាងហោចណាស់ចំនួន ៣ ប៊ីលានរៀល (៣.០០០.០០០.០០០រៀល)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ត្រូវតែមានភាគហ៊ុននិកយ៉ាងហោចណាស់ចំនួន ២០០ដែលកាន់កាប់ភាគហ៊ុនចំនួន ១០ ឬច្រើនជាងនេះ និងដែលម្នាក់ៗកាន់កាប់តិចជាង១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប។ ទី៤ យ៉ាងហោចណាស់៧ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប ត្រូវកាន់កាប់ដោយភាគហ៊ុននិក ដែលកាន់កាប់តិចជាង១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប (បើមិនដូច្នោះទេ នឹងមិនទទួលបានការអនុម័តយល់ព្រមដោយផ្សារហ៊ុនកម្ពុជា និងគណៈកម្មការផ្សារមូលបត្រកម្ពុជា) ។

ទោះជាយ៉ាងណា ដើម្បីពង្រីកការចូលរួមក្នុងផ្សារហ៊ុនកម្ពុជា នៅខែកញ្ញា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលកំណើនត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញការចុះបញ្ជីពីសហ​គ្រាសធុនតូច និងមធ្យម។ នៅពេលបង្កើតក្រុមប្រឹក្សាភិបាលកំណើនការចុះបញ្ជីហើយ មានការរំពឹងទុកថាក្រុមប្រឹក្សាវ័យក្មេង នឹងជួយបង្កើនល្បឿនកំណើននៃផ្សារហ៊ុន និងបង្កើនការជួញដូរភាគហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា។

ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា ត្រូវបំពេញលក្ខខណ្ឌដូចជា ទី១ ភាគទុនរបស់ភាគហ៊ុននិកត្រូវតែមានយ៉ាងហោចណាស់៣ ទ្រីលានរៀលនៅកាលបរិច្ឆេទនៃការចុះបញ្ជី ទី២ ប្រាក់ចំណេញសុទ្ធត្រូវមានយ៉ាងហោចណាស់ ២ ប៊ីលានរៀល (២.០០០.០០០.០០០ រៀល) សម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយ មុនកាលបរិច្ឆេទនៃការដាក់ពាក្យចុះបញ្ជី ហើយប្រាក់ចំណេញសុទ្ធសរុបសម្រាប់រយៈពេលពីរឆ្នាំហិរញ្ញវត្ថុចុងក្រោយ ត្រូវមានយ៉ាងហោចណាស់ចំនួន៣ ប៊ីលានរៀល។

ទី៣ ត្រូវតែមានភាគហ៊ុននិកយ៉ាងហោចណាស់ចំនួន២០០ ដែលកាន់កាប់ភាគហ៊ុនចំនួន ១០ ឬច្រើនជាងនេះ និងដែលម្នាក់ៗកាន់កាប់តិចជាង១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប។ ទី៤ យ៉ាងហោចណាស់៧ភាគរយនៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប ត្រូវកាន់កាប់ដោយភាគហ៊ុននិកដែលកាន់កាប់តិចជាង១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប (បើមិនដូច្នោះទេ នឹងមិនទទួលបានការអនុម័តយល់ព្រមដោយផ្សារហ៊ុនកម្ពុជា និងគណៈកម្មការផ្សារមូលបត្រកម្ពុជា) ។

នៅពេលមានកំណើនចំនួនក្រុមហ៊ុន ចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា និងការជួញដូរភាគហ៊ុន នោះមានការរំពឹងថានឹងមានអ្នកវិនិយោគកាន់តែច្រើន ទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ មកវិនិយោគនៅក្នុងផ្សារហ៊ុនកម្ពុជា។ ការណ៍នេះនឹងនាំឲ្យក្រុមហ៊ុនកាន់តែច្រើនឡើងសម្លឹងមើលការចុះបញ្ជីជាសាធារណៈនេះ ដើម្បីផ្តល់ហិរញ្ញវត្ថុជួយដល់កំណើនរបស់ខ្លួន។

ខណៈដែលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា បន្តការរីកលូតលាស់ និងពង្រីកនោះ ផ្សារហ៊ុនកម្ពុជាក៏អាចត្រូវបានរំពឹងថានឹងរីកលូតលាស់ដូចគ្នាដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here