ចំណេះដឹង​ផ្សារ​ហ៊ុន! ហេតុអ្វី​ត្រូវការ​ឈ្មួញ​ជើងសា​សម្រាប់​ការជួញដូរ​របស់​អ្នក?

ដោយៈ​សាវុធ

ភ្នំពេញៈ មានតែ​ក្រុមហ៊ុន​មូល​ប​ត្រ ដែលមាន​អាជ្ញា​បណ្ណ និង​ជា​សមាជិក​របស់​ផ.ម.ក.ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឱ្យមាន​ប្រព័ន្ធ​កុំព្យូទ័រ ត​ភ្ជាប់​ជាមួយនឹង​ផ.ម.ក.។ រាល់​វិនិយោគិន​ទាំងអស់ ត្រូវ​បើក​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ ជា​សមាជិក​របស់ ផ.ម.ក. និង​ដាក់​បញ្ជា​តាមរយៈ​សមាជិក​នោះ។

ដោយមាន​ឈ្មួញ​ជើងសា​មូល​ប​ត្រ​នៅក្បែរ​លោកអ្នក លោកអ្នក​អាច​ស្នើសុំ​ការប្រឹក្សា​វិនិយោគ និង​សេវាកម្ម​ផ្ទាល់ខ្លួនផ្សេងៗទៀត​ពី​ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ នៅពេល​លោក អ្នក​អាចដាក់​បញ្ជា​ជួញដូរ​ដោយ​ខ្លួនឯង តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS) ទៅកាន់​ប្រព័ន្ធ​ជួញដូរ​របស់​ផ.ម.ក. បញ្ជា​ទាំងនោះ​នឹងត្រូវ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ជួញដូរ របស់​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ជាមុនសិន មុននឹង​ទៅដល់​ប្រព័ន្ធ​ជួញដូរ​របស់​ផ.ម.ក.។

បច្ចុប្បន្ន​ក្រុមហ៊ុន​ចុះបញ្ជី ជា​ឈ្មួញ​ជើងសារ​មាន​ចំនួន១៣នៅ​កម្ពុជា ដោយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ក្រុមហ៊ុន៧ ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន៦ ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម។ បញ្ជីរាយនាម​ក្រុមហ៊ុន​ទាំងនោះ (List of CSX’s Members) ព្រមជាមួយ​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ផ្សេងទៀត អាច​ស្វែង​រកបាន​នៅលើ​គេហទំព័រ​របស់​ផ.ម.ក.។

ជាការ​ពិត លោកអ្នក​គួរ​ជ្រើសរើស​ក្រុមហ៊ុន ឈ្មួញ​ជើងសា​មូល​ប​ត្រ​ណាមួយ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ ដែល​ពួកគេ​មាន ដូចជា ភាព​ចម្រុះ​នៃ​សេវាកម្ម ដែល​ក្រុមហ៊ុន​ផ្តល់ឱ្យ គុណភាព​សេវា​បម្រើ​អតិថិជន និង​អត្រា​កម្រៃជើងសា​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here