ដោយ: សហសេវិក
អន្តរជាតិ: ផ្លូវ Bond Street ក្នុងទីក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេស ឈរនៅលេខរៀងទី១ ជាគោលដៅលក់រាយថ្លៃបំផុតលើពិភពលោក ដោយតម្លៃជួលប្រចាំឆ្នាំចំនួន ១៩,២២៨ ផោនក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។
តំបន់ផ្សារទំនើប Tsim Sha Tsui របស់ទីក្រុងហុងកុង បានរក្សាតំណែងជាគោលដៅលក់រាយថ្លៃបំផុតជាងគេទី១ នៅតំបន់អាស៊ី និងទី២ លើពិភពលោក ដោយតម្លៃជួលប្រចាំឆ្នាំបានឈានដល់ចំនួន១៦,១៦០ ផោន (២២,០០០ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។
តំបន់ផ្សារទំនើប Via Monte Napoleone នៅក្នុងទីក្រុង Milan នៃប្រទេសអ៊ីតាលីបានជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានតម្លៃជួលប្រចាំឆ្នាំចំនួន ១៦.០០០ផោនក្នុងមួយម៉ែត្រការ៉េ។
នេះមានន័យថា ការផ្លាស់ប្តូរបានកើតឡើងក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង៣ខាងលើ។ ជាក់ស្តែង តំបន់ផ្សារទំនើប Tsim Sha Tsui របស់ទីក្រុងហុងកុង កាលពីឆ្នាំមុន ជាមជ្ឈមណ្ឌលលក់រាយថ្លៃបំផុតទី១ នៅលើពិភពលោក តាមពីក្រោយផ្លូវ Bond Street និងផ្លូវ Madison Avenue នៃទីក្រុងញូវយ៉ក។
ទីផ្សារអចលនទ្រព្យលក់រាយរបស់ទីក្រុងហុងកុងបានរក្សាសន្ទុះងើបឡើងវិញនៅក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦ ដោយសារសកម្មភាពទេសចរណ៍រឹងមាំ និងការរៀបចណព្រឹត្តិការណ៍ធំៗ។ នេះបើយោងតាមរបាយការណ៍របស់ Real Estate Asia។
លោកស្រី Marie Hickey ប្រធានស្រាវជ្រាវផ្នែកលក់រាយសកលនៅក្រុមហ៊ុន Savills បានលើកឡើងថា បន្ទាប់ពីងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២៤ កំណើននៃតម្លៃជួលទីតាំងលក់រាយប្រណីតបានថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៥ ដែលបង្ហាញថា បរិយាកាសទីផ្សារមានភាពប្រុងប្រយ័ត្នជាងមុន៕ប្រភព: Vnexpress៕









