តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងដាំក្បាលចុះ ខណៈទីផ្សារជួលកំពុងកើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ដែលមានទំហំស្តង់ដារចន្លោះពី៨៤ទៅ៨៥ម៉ែត្រការ៉េ បានធ្លាក់ចុះប្រហែល២០ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

តួយ៉ាង តម្លៃអាផាតមុិនជាមធ្យមនៅរដ្ឋធានីសេអ៊ូលមានទំហំទឹកប្រាក់ចំនួន១,១៩ពាន់លានវ៉ុន(ប្រមាណ៨០៨.៧៩៧ដុល្លារអាមេរិក)។ តួលេខនេះបង្ហាញពីការធ្លាក់ចុះចំនួន១៩,៧ភាគរយ។

ក្នុងចំណោមសង្កាត់នានា សង្កាត់ Seocho មានតម្លៃអាផាតមុិនខ្ពស់ជាងគេបំផុត និងមានកម្រិតខ្ពស់ជាងតម្លៃអាផាតមុិនជាមធ្យមភាគនៅទីក្រុងសេអ៊ូលឆ្ងាយណាស់ ដោយមានទំហំទឹកប្រាក់ចំនួន២,៨៦ពាន់លានវ៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់ដែលមានតម្លៃអាផាតមុិនថ្លៃកប់ពពកផ្សេងទៀតរួមមាន សង្កាត់ Gangnam សង្កាត់ Songpa និងសង្កាត់ Yongsan។

ដោយឡែក ការជួលអាផាតមុិនក្រោមប្រព័ន្ធ Jeonse នៅទីក្រុងសេអ៊ូលត្រូវបង់ប្រាក់កក់ជាមធ្យមចំនួន៧១០លានវ៉ុន កើនឡើង៧,៦ភាគរយ។

Jeonse (전세) គឺជាប្រព័ន្ធជួលផ្ទះដ៏ប្លែកមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលអ្នកជួលត្រូវដាក់ប្រាក់កក់ (ជាទូទៅ ៥០-៨០% នៃតម្លៃផ្ទះ) ទៅឱ្យម្ចាស់ផ្ទះ។

អ្នកជួលមិនចំណាយប្រាក់លើការជួលផ្ទះប្រចាំខែនោះទេ ហើយម្ចាស់ផ្ទះយកប្រាក់កក់នោះទៅវិនិយោគ។នៅពេលចប់កិច្ចសន្យា ម្ចាស់ផ្ទះនឹងសងប្រាក់កក់នោះវិញទាំងស្រុងទៅអ្នកជួល៕ប្រភព: Biz Chosun៕

LEAVE A REPLY

Please enter your comment!
Please enter your name here