តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងគិតត្រឹមថ្ងៃសុក្រនេះ ទោះបីជាសហរដ្ឋអាមេរិកព្យាយាមបន្ធូរបន្ថយក្តីបារម្ភអំពីការផ្គត់ផ្គង់ដោយការចេញអាជ្ញាប័ណ្ណរយៈពេល៣០ ថ្ងៃសម្រាប់ប្រទេសនានាក្នុងការទិញប្រេងរបស់រុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រយ៉ាងណាក្តី។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកបានអះអាងថា ការចេញអាជ្ញាបណ្ណនេះជាជំហានមួយដើម្បីធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថិរភាព បន្ទាប់ពីរងផលប៉ះពាល់ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែ ក្រុមអ្នកវិភាគបានលើកឡើងថា ចំណាត់ការនេះពុំបានដោះស្រាយបញ្ហាប្រឈមចំពោះការផ្គត់ផ្គង់ប្រេងនោះទេ។

តម្លៃប្រេងឆៅ Brent future សម្រាប់ខែឧសភាបានកើនឡើង១,០២ ដុល្លារដល់១០១,៤៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0730 GMT ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate សម្រាប់ខែមេសាបានកើនឡើង៩៤សេនដល់ ៩៦,៦៧ ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here