ប្រទេសឥណ្ឌាជាប់ជាទីតាំងដែលលំនៅដ្ឋានមានតម្លៃថ្លៃបំផុតលើពិភពលោក

ដោយៈ សាវុធ

ភ្នំពេញៈ លំនៅដ្ឋានឯកជន មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក មានតម្លៃរហូតទៅដល់១ពាន់លានដុល្លារ ខណៈលំនៅដ្ឋានមួយនេះ មានមូលដ្ឋានស្ថិតនៅក្នុងប្រ​ទេ​សឥណ្ឌា។

យោងតាមការចេញផ្សាយរបស់គេទំព័រ Investopedia បានឱ្យដឹងថា លំនៅដ្ឋានឯកជនឈ្មោះAntilia មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ហើយវាមានតម្លៃដល់១ពាន់លានដុល្លារ។ លំនៅដ្ឋានឯកជននេះ ដែលត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១០ មានកម្ពស់ត្រឹមតែ២៧ជាន់។

លោកMukesh Ambani ម្ចាស់លំនៅដ្ឋានមួយនេះ គឺជាអ្នកជំនួញដ៏ជោគជ័យ ដែលជាប្រធាន និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំសម្បើម Reliance Industries ដែលជាក្រុមហ៊ុនមួយដ៏មានតម្លៃបំផុតរបស់ឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លំនៅដ្ឋានឯកជន ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង ទីក្រុងបុមបៃនេះ មានចំណតឧទ្ធម្ភាគចក្រចំនួនបី អាងហែលទឹកជាច្រើនកន្លែង ហើយត្រូវការបុគ្គលិកចំនួន៦០០នាក់ ដើម្បីថែរក្សាលំនៅដ្ឋាន ដែលមានតម្លៃដ៏ថ្លៃមួយនេះ។

កាសែតញូវយ៉កថែមស៍ បានពិពណ៌នាអាគារនេះថាជា “អាគារ a Blade Runner-meets-Babylon”៕

LEAVE A REPLY

Please enter your comment!
Please enter your name here