ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ។ ប៉ុន្តែ តម្លៃប្រេងឆៅរំពឹងកើនឡើងក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ជាលើកដំបូងក្នុងរយៈពេល៣សប្តាហ៍កន្លងមក ខណៈទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ទីក្រុងតេអេរ៉ង់នឹងរងផលវិបាក ប្រសិនបើអ៊ីរ៉ង់មិនឯកភាពចំពោះកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «រឿងអាក្រក់ៗ» នឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
តម្លៃប្រេងឆៅប្រភេទ Brent future បានធ្លាក់ចុះ១៩សេនមកនៅត្រឹម៧១,៤៧ដុល្លារ ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៣សេនមកនៅត្រឹម៦៦,៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0900 GMT៕







