ក្រុមហ៊ុនផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុមួយនៅកម្ពុជាទទួលបានពានរង្វាន់ពីចក្រភពអង់គ្លេស

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី( ស៊ីប៊ីស៊ី) ទទួលបានពានរង្វាន់ “Excellence in Consumer Credit Reporting” នៅព្រះរាជាណាចក្រកម្ពុជាពី Global Business Outlook (GBO) ដែលជាទស្សនាវត្តីល្បីឈ្មោះមួយ នៅក្នុងចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីថ្មីៗនេះ។

គណៈកម្មការវិនិច្ឆ័យនៃ GBO បានជ្រើសរើស និងវាយតម្លៃស៊ីប៊ីស៊ី សម្រាប់ពានរង្វាន់មួយនេះដោយផ្អែកលើសមិទ្ធិផលរបស់ស៊ីប៊ីស៊ីក្នុងទីផ្សាររបាយការណ៍ឥណទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទូលបានពានរង្វាន់ GBO នៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ ពានរង្វាន់របស់ GBO ទទួលស្គាល់ក្រុមហ៊ុននៅជុំវិញពិភពលោកចំពោះ សមិទ្ធិផល, គុណតម្លៃ, អាជីវកម្មគំរូ និងទទួលស្គាល់នៅក្នុងទីផ្សារ។

លោកអឿ សុធារ័ត្នប្រធាននាយកប្រតិបត្តិ នៃស៊ីប៊ីស៊ី បានថ្លែងថា “ពានរង្វាន់នេះបង្ហាញពីការចូលរួមចំណែកស៊ីប៊ីស៊ី នៅក្នុងការគ្រប់គ្រងហានិភ័យនៃវិស័យទាំងមូល តាមរយៈការបំពេញកង្វះខាតនៃព័ត៌មានរវាងអ្នកផ្តល់កម្ចី និង អ្នកខ្ចី។ ស៊ីប៊ីស៊ីបានលើកកម្ពស់ទីផ្សារឥណទានឲ្យមានតម្លាភាព និងប្រសិទ្ធភាព ដែលធ្វើអោយវិស័យទាំងមូល មានស្ថិរភាព”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាំងពីឆ្នាំ២០១២ ស៊ីប៊ីស៊ី បានផ្តល់របាយការណ៍ឥណទានរបស់ប្រជាជនប្រមាណជាង៦លាននាក់ ដែលជួយដល់ការវាយតម្លៃកម្រិតហានិភ័យ និងតម្រូវការវិភាគទិន្និន័យរបស់គ្រឹះស្ថានហិរិញ្ញវត្ថុទាំង១៦៧។ ស៊ីប៊ីស៊ីបានចូលរួមចំណែកយ៉ាងសកម្មក្នុងបរិយាបន្នហិរញ្ញវត្ថុ និងបរិបទពាណិជ្ជកម្មនៃប្រទេសកម្ពុជា។

នៅខែវិច្ឆិកា ឆ្នាំ២០២០ ស៊ីប៊ីស៊ីដាក់ដំណើរការ ខេស្ករ ជំនាន់ទី២ ដែលជាពិន្ទុឥណទានថ្មីមួយដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការ និង តម្រូវការរបស់ទីផ្សារក្នុងការបង្កើនទំនុកចិត្ត និង ព្យាករណ៏នៅការវាយតម្លៃហានិភ័យឥណទាន។

ដើមឆ្នាំ២០២០ ស៊ីប៊ីស៊ីដាក់ដំណើរការសេវាវិភាគទិន្នន័យថ្មីដែលអនុញ្ញាតឲ្យសមាជិកគ្រឹះស្ថានហរិញ្ញវត្ថុតាមដាន និងត្រូតពិនិត្យទៅលើប្រតិបត្តិការ ព្រមទាំងកម្រិតហានិភ័យដែលប្រៀបធៀបទៅនឹងវិស័យទាំងមូល។ ដោយសារ កូវីត ១៩ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច គ្រឹះស្ថានហរិញ្ញវត្ថុ។ គ្រឹះស្ថានហរិញ្ញវត្ថុបានប្រើប្រាស់សេវាស៊ីប៊ីស៊ីក្នុងការតាមដាននិងត្រួតពិនិត្យផលប័ត្រ និង ហានិភ័យដែលអាចកើតមានឡើង។

នៅឆ្នាំ២០២០ ស៊ីប៊ីស៊ីរួមបញ្ចូលប្រព័ន្ធឌីជីថលដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួលក្នុងការពិនិត្យសុខភាពហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ (CBC mobile)ដែលអនុញ្ញាតឲ្យអតិថជនគ្រប់រូបគ្រប់គ្រងឥណទាននិងលទ្ធភាពដែលទទួលបានឥណទានរបស់ពួកគាត់ឲ្យកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here