មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួង ដឹកជញ្ជូនអាស៊ាន

ដោយៈ ចំណាន

    ណៃពិដោៈ ប្រទេសមីយ៉ាន់ម៉ា បានពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកU Nyo Saw នាយករដ្ឋមន្រ្តីនៃប្រទេសមីយ៉ាន់ម៉ា។

ភាគីកម្ពុជាចូលរួមដោយ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តបតាមការអញ្ជើញរបស់លោក Mya Tun Oo រដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍ នៃប្រទេសមីយ៉ាន់ម៉ា និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង (១) ពិនិត្យការអនុវត្តផែនការសកម្មភាព ក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងកំណត់ទិសដៅ គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ (២) ពិនិត្យ និងអនុម័តផែ​នការវិស័យដឹកជញ្ជូនអាស៊ាន ឆ្នាំ២០២៦-២០៣០ (ASEAN Transport Sectoral Plan) និង (៣) ពិនិត្យ និងអនុម័តផែនការវិស័យដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា ដែលរួមមាន៖ ចិនជប៉ុន, និង កូរ៉េ។

ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តី ដឹកជញ្ជូនអាស៊ានលើកទី៣១នេះ លោកប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ដោយបាន (១) ស្វាគមន៍ ការចូលជាសមាជិកពេញសិទ្ធិ របស់ប្រទេសទីម័រឡេស្តេក្នុងសមាគមអាស៊ាន និង(២) បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមអនុវត្តន៍ ផែនការវិស័យដឹកជញ្ជូនអាស៊ាន ឆ្នាំ២០២៦-២០៣០ ដែលនឹងពង្រឹងការតភ្ជាប់ដោយរលូន ជំរុញសមាហរណកម្មការដឹកជញ្ជូនពហុរូបភាព  និងការពារភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here