ភាពរឹងមាំនៃតម្រូវការក្នុងស្រុកជំរុញឱ្យទីផ្សារអចលនទ្រព្យការិយាល័យក្នុងតំបន់អាសុីមានភាពធន់

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្លាស់ប្តូរទៅរកបរិបទធ្វើការពីផ្ទះបានជះផលប៉ះពាល់តិចតួចប៉ុណ្ណោះលើទីផ្សារការិយាល័យរបស់តំបន់អាសុី ខណៈការជួលការិយាល័យនៅតំបន់នេះបានវិលត្រលប់ទៅរកកម្រិតមុនជំងឺរាតត្បាតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។

ទីផ្សារការិយាល័យនៅតែជាផ្នែកមួយយ៉ាងសំខាន់នៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ី។ ចាប់ពីឆ្នាំ២០១៨ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ការលក់អគារការិយាល័យបានគ្របដណ្តប់ចំណែក៧៦ភាគរយនៃកិច្ចព្រមព្រៀងទិញអចលនទ្រព្យសរុបនៅក្នុងប្រទេសឥណ្ឌា និងចំណែក៥៣ភាគរយនៅក្នុងប្រទេសចិន។

ទីផ្សារការិយាល័យនៅតំបន់អាស៊ីជា ទីផ្សារដែលមានភាពរឹងមាំបំផុតនៅលើពិភពលោក។ ទីក្រុងតូក្យូនៃប្រទេសជប៉ុនមានអត្រាការិយាល័យទំនេរទាបបំផុតត្រឹមតែ២,១ភាគរយប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ការជួលការិយាល័យនៅប្រទេសឥណ្ឌា បានហក់ឡើងខ្ពស់បំផុតនៅក្នុងឆមាសទីមួយ ឆ្នាំនេះ ខណៈបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធអន្តរជាតិរបស់ក្រុមហ៊ុនមេធំៗលើពិភពលោកបានសម្រុកឈានជើងចូលទីផ្សារឥណ្ឌា។

ម៉្យាងវិញទៀត បណ្តាក្រុមហ៊ុនជាច្រើននៅតំបន់អាសុីកំពុងជំរុញឱ្យបុគ្គលិករបស់ខ្លួនត្រឡប់ទៅធ្វើការនៅអគារការិយាល័យវិញ ដោយជ្រើសរើសអគារប្រកបដោយគុណភាពខ្ពស់។ ការណ៍នេះកំពុងចូលរួមចំណែកក្នុងការជំរុញភាពធន់នៃទីផ្សារការិយាល័យនៅតំបន់អាស៊ី។

ភាពរឹងមាំនៃតម្រូវការក្នុងស្រុកបានជួយជំរុញឱ្យទីផ្សារការិយាល័យនៅតំបន់អាស៊ីមានភាពធន់ ខណៈចំនួន៦០ភាគរយនៃអ្នកជួលការិយាល័យសរុបក្នុងតំបន់ ជាបណ្តាក្រុមហ៊ុនក្នុងស្រុក៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here