លោកស្រីជា សិរីៈប្រជាជនកម្ពុជាពេញវ័យ២៩ភាគរយមិនទាន់បានទទួល សេវាហិរញ្ញវត្ថុនៅឡើយ

        ដោយគង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ក្នុងចំណោមប្រជាជនពេញវ័យកម្ពុជាប្រមាណ១០លាននាក់ មានយុវវ័យប្រមាណ២៩ភាគរយមិនទាន់់ទទួល​បានសេវាកម្មហិរញ្ញវត្ថុនៅឡើយ។

​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី​ជា សិរីបានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងចំណោម​ប្រជាជន​ពេញវ័យ​របស់​កម្ពុជា ប្រមាណ​១០​លាន​នាក់​មាន​យុវវ័យ​ប្រមាណ​២៩​ភាគរយ មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​ថា “​ប្រជាពលរដ្ឋ​ពេញវ័យ​ ទោះបី​មាន​សេវា​ហិរញ្ញវត្ថុ​ណាមួយ​(​ប្រាក់​សន្សំ​ឬ​ប្រាក់កម្ចី​)​ក៏ដោយ​នៅតាម​គ្រឹះស្ថាន​ផ្លូវការ ​ក៏​ធនាគារ​រាប់បញ្ចូល​ថា​មាន​ឬ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រើប្រាស់​ដែរ​”។​

លោកស្រីបានបន្តថា ​អ្វី​ដែលជា​សក្តានុពល​នៅ​កម្ពុជា​ ប្រជាជន​ពេញវ័យ​ដែលមាន​អាយុ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំមាន​ចំនួន​ដល់​៤៣​ភាគរយ ​នៃ​ប្រជាជន​ពេញវ័យ​សរុប​។អីចឹង​មានន័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ នៅ​មានឱកាស​ជំរុញ​សេវា​ហិរញ្ញវត្ថុ ​ទៅដល់​យុវជន​ពេញវ័យ​ទាំងនោះ​គឺ​នៅមាន​ឱកាស​ច្រើន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here