ចំណេះដឹងផ្សារហ៊ុន! តើកត្តាវិទ្យាសាស្ត្រជួយអ្វីខ្លះក្នុងការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុន?

ដោយ ៖ សាវុធ

ភ្នំពេញ ៖ ក្នុងទីផ្សារមូលបត្រ កត្តាវិទ្យាសាស្ត្រ គឺសំដៅទៅលើការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុនតាមរយៈការវិភាគល្អិតល្អន់ ជាលក្ខណៈវិទ្យាសាស្ត្រទៅលើលទ្ធភាពចំណេញ និងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។

វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌​មានពីអតីតកាល និងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន(educated guess)អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យ និងប្រាក់ចំណេញរបស់ក្រុមហ៊ុនមានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយ ដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។

ដូច្នេះយើងអាចនិយាយបានថា រាល់ថ្លៃដែលវិនិយោគិនដាក់ទិញ ឬលក់ គឺបានឆ្លងកាត់ការពិចារណាលើព័ត៌មានដែលមាន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននោះរួចហើយ (គ្រាន់តែការពិចារណាឃើញខុសៗគ្នា)។

នៅពេលមានព័ត៌មានថ្មីផ្សព្វផ្សាយ ហើយអាចប៉ះពាល់ដល់ស្ថានភាព និងប្រាក់ចំណេញរបស់ក្រុមហ៊ុន នោះវិនិយោគិននឹងគិតបញ្ចូលព័ត៌មាននោះទៅក្នុងការពិចារណារបស់គាត់បន្ថែមទៀត ហើយអាចសម្រេចចិត្តប្តូរថ្លៃទិញ/លក់របស់គាត់។

ប៉ុន្តែជាញឹកញាប់បើទោះជានៅលើទីផ្សារ មិនមានព័ត៌មានថ្មីក៏ដោយ ក៏ថ្លៃភាគហ៊ុ​ន​នៅតែប្រែប្រួល នោះគឺដោយសារតែភាពមិនច្បាស់លាស់នៃអនាគតទាក់ទងនឹងសក​ម្មភាពអាជីវកម្ម និងប្រាក់ចំណេញរបស់ក្រុមហ៊ុន និងការប្រែប្រួលនៃការយល់ឃើញរបស់វិនិយោគិនទៅតាមពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here