ទីផ្សារការិយាល័យក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីបានបង្ហាញអំពីសញ្ញានៃស្ថិរភាព

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យផ្នែកការិយាល័យក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុី បានបង្ហាញអំពីសញ្ញានៃស្ថិរភាព ស្របពេលដែលបណ្តាក្រុមហ៊ុននានាបានសម្រេចចិត្តផ្លាស់ទៅកាន់អគារការិយាល័យផ្សេង។ការណ៍នេះបានជំរុញឱ្យតម្រូវការកើនឡើងជាលំដាប់។

ជាក់ស្តែង តំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅទីក្រុងហ្សាការតាបានរក្សានូវស្ថិរភាពនៃស្តុកការិយាល័យសរុបប្រមាណ៧,៤លានម៉ែត្រការ៉េ ដោយមិនមានការបញ្ចប់ការស្ថាបនាអគារការិយាល័យថ្មីណាមួយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នោះទេ។

យោងតាមការព្យាករណ៍បង្ហាញថា តួលេខខាងលើនេះនឹងបន្តស្ថិតនៅទ្រឹងរហូតដល់ដំណាច់ចុងឆ្នាំ២០២៥។សកម្មភាពជួលនៅតែបន្តកើនឡើងក្នុងល្បឿនមធ្យម ខណៈពេលដែលអ្នកជួលបានបន្តស្វែងរកឱកាសផ្លាស់ប្តូរអគារការិយាល័យធ្វើការរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង គេបានសង្កេតឃើញមានប្រតិបត្តិការជួលការិយាល័យខ្នាតធំចំនួន២ ដែលមានទំហំសរុប៨.៥០០ម៉ែត្រការ៉េនៅត្រីមាសទី១ ដោយសរបញ្ជាក់ពីភាពធន់របស់ទីផ្សារ។ តម្រូវជួលការិយាល័យបានកើនឡើងដល់ទំហំ៣១.៤០០ម៉ែត្រការ៉េ ដោយការិយាល័យកម្រិត A គ្របដណ្តប់ចំណែក៨៨ភាគរយ នៃតម្រូវការសរុប។

ដូច្នេះហើយ អត្រាគ្របដណ្តប់ការជួលការិយាល័យសរុប (Occupancy Rate) ក្នុងតំបន់ CBD របស់រដ្ឋធានីហ្សាការតា បានកើនឡើង០,៤ភាគរយដល់៧៥,៦ភាគរយនៅចុងខែមីនា។នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

ចំណែកឯ ការជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃរដ្ឋធានីហ្សាការតា មានតម្លៃសរុបជាមធ្យមចំនួន២៦៦.៥០០រូពៀ (ប្រហែល១៦,១១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥៕ប្រភព: Jakarta Jive៕

LEAVE A REPLY

Please enter your comment!
Please enter your name here