NBCចូលរួមក្នុងការការចុះMOUជាមួយនឹងការផ្ទេរប្រាក់ក្នុង តំបន់អាស៊ាន

ដោយៈ និស្ស័យ

    កូឡាឡាំពួរៈ ធនាគារជាតិនៃកម្ពុជា(NBC)បានប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ (Regional Payment Connectivity-RPC) នាថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥។

សេចក្តីប្រកាសនេះ ធ្វើឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នាអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល លើកទី១២ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងRPC ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ក្នុងគោលបំណងសម្រួលការទូទាត់ សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន តម្លៃសមរម្យ តម្លាភាព និងប្រកបដោយបរិយាបន្ន។ ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ តភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នឹងជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here