តើការជួលអាផាតមុិននៅរាជធានីភ្នំពេញមានតម្លៃខ្ពស់ជាងបណ្តាទីក្រុងណាខ្លះក្នុងតំបន់អាស៊ាន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានឱ្យដឹងថា ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោល(one-bedroom)នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាមានតម្លៃ៥៥០ដុល្លារក្នុងមួយខែ។

តួលេខនេះមានកម្រិតខ្ពស់ជាងទីក្រុងផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន។

តួយ៉ាង ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីមានតម្លៃ៥៤០ដុល្លារក្នុងមួយខែ ខណៈការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានតម្លៃ៥៣៥ដុល្លារក្នុងមួយខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមមានតម្លៃ៥២៥ដុល្លារក្នុងមួយខែ។នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន Global Property Guide គិតត្រឹមខែកុម្ភៈនេះ។

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុីមានតម្លៃសមរម្យជាងគេក្នុងតំបន់អាស៊ាន ដោយមានតម្លៃត្រឹមតែ២១៦ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ផ្ទុយទៅវិញ ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងសិង្ហបុរីមានតម្លៃថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ាន ដោយមានតម្លៃចំនួន២.៨២៦ដុល្លារអាមេរិកក្នុងមួយខែ។

ចំណែក រាជធានីបាងកកនៃប្រទេសថៃឈរនៅលេខរៀងទី២ ខណៈការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងបាងកកមានតម្លៃ៧២២ដុល្លារអាមេរិកក្នុងមួយខែ។

ក្រុមហ៊ុន Global Property Guide ជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទីផ្សារអចលនទ្រព្យ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីតាលីន (Tallinn)របស់ប្រទេសអេស្តូនី។

ក្រុមហ៊ុននេះធ្វើការប្រមូលចងក្រងនូវទិន្នន័យពីបណ្តាប្រទេសនានាជាង៨០ប្រទេស និងជាង៤០០ទីក្រុងនៅទូទាំងទ្វីបអឺរ៉ុប ទ្វីបអាស៊ី ទ្វីបមជ្ឈិមបូព៌ា និងទ្វីបអាមេរិកឡាទីន៕ប្រភព: Vnexpress & Global Property Guide៕

LEAVE A REPLY

Please enter your comment!
Please enter your name here