អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញនៅដើមឆ្នាំក្រោយ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារសម្រេចបញ្ឈប់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដោយជំនួសមកវិញនូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ នេះបើយោងតាមជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីម្សិលម៉ិញ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសស្មូមជម្រាបជូន លោក -លោកស្រីអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស និងអ្នកជាប់ពន្ធ ឱ្យបានជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) តាមរយៈសេចក្តីណែនាំលេខ ០០១ សហវ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥។
ក្រោយមក តាមរយៈសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្តល់ជម្រើសដល់អ្នកជាប់ពន្ធ លើការប្រើប្រាស់ប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធទាំងពីរ ដើម្បីបំពេញកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធ។

ដើម្បីពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល ឆាប់រហ័សក្នុងការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចបញ្ឈប់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដោយជំនួសមកវិញនូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ ។
បន្ទាប់ពីនេះ លោក -លោកស្រីអាចប្រើប្រាស់មុខងារ E-VAT Refund នៅក្នុងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing System)តែម្តង។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស និងអ្នកជាប់ពន្ធទាំងអស់នឹងចូលរួម ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអBឡាញ (E-Filing System) ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here