អង់គ្លេស​នឹង​ផ្អាក​ការយកពន្ធ​លើ​ទំនិញ​អាមេរិក ដើម្បី​បន្ធូរ​ភាព​តានតឹង​ក្នុងជម្លោះ​ពាណិជ្ជកម្ម

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៏ៈ ប្រទេស​អង់គ្លេស នឹង​ផ្អាក​ការយកពន្ធ​បែប​សងសឹក លើ​ទំនិញ​អាមេរិក ដែល​ផ្ដើមចេញពី​ជម្លោះ​ពាណិជ្ជកម្ម ជុំវិញ​ការឧបត្ថម្ភ​ធន​លើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​តាំងពី​ថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២០ ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី៩ ធ្នូ​កន្លងមក​បាន​ឲ្យ ដឹងថា ចំណាត់ការ​នេះ​ត្រូវគេ​មើលឃើញថា ជាការ​ព្យាយាម​បន្ធូរ​ភាព​តានតឹង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​គ្រោះថ្នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីសម្រេច​នេះ បង្ហាញ​ពី​ការចាប់ផ្តើម​ដកខ្លួនរ​បស់​អង់គ្លេស ចេញពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ដែល​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃ​ដែល​ការចាកចេញ​របស់​អង់គ្លេស ពី​វិធាន និង​និយ័តកម្ម​នានា​របស់​សហភាព​អឺរ៉ុប​ជា​ស្ថាពរ។ ហើយ នេះ ក៏​ជា​សញ្ញា​បង្ហាញ​ពី​មហិច្ឆតា​របស់​អង់គ្លេស ដែល​ចង់​ពង្រឹង​ទំនាក់ទំនង​កាន់​ជា​ស្អិត រ​មួ​ត​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ។

សង្គ្រាម​ពន្ធ ដែលមាន​ទំហំ​ច្រើន​ពាន់​លាន​ដុល្លារ​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ទាក់ទង​ទៅនឹង​ជម្លោះ​ដ៏​អូសបន្លាយ​មួយ ជុំវិញ​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus និង Boeing។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អង់គ្លេស លោកស្រី លី​ស ទ្រូ​ស (Liz Truss) បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “ទីបំផុត​យើង​ចង់​បន្ធូរ​ភាព​តានតឹង​ក្នុង​ជម្លោះ ហើយ​វិល​មករក​តុ​ចរចា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួកយើង ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​សហរដ្ឋអាមេរិក” ។

ទោះជា​យ៉ាងណា ភ្លាមៗគេ​មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​រដ្ឋាភិបាល​អាមេរិក និង​សហភាព​អឺរ៉ុប បានទេ​ជុំវិញ​បញ្ហា​នេះ។

ទោះបីជា​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ជា​ផ្លូវ​ការតាំង​ខែមករា​ក្ដី ក៏​ក្រោម​លក្ខខណ្ឌ នៃ​ដំណាក់កាល​អន្តរកាលរ​យៈ​ពេល​ពេល១១ខែ អង់គ្លេស​បាន​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប កាលពី​ខែវិច្ឆិកា នៅក្នុង​ការអនុវត្ត​ការយកពន្ធ៤ពាន់​លាន​ដុល្លារ លើ​ទំនិញ​សហរដ្ឋអាមេរិក។

វិធានការ​នេះ ត្រូវបាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អនុញ្ញាត ក្រោយពី​មាន​សេចក្ដីសម្រេច​មួយ​របស់ WTO ក្នុង​ឆ្នាំ២០១៩ អនុម័ត​លើ​ការយកពន្ធ ៧,៥ ពាន់​លាន​ដុល្លារ​របស់​សហរដ្ឋអាមេរិក លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប។

ទោះជា​យ៉ាងណា អង់គ្លេស​និយាយថា ខ្លួន​នឹង​ផ្អាក​ការយកពន្ធ​របស់ខ្លួន ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​សហរដ្ឋអាមេរិក ឈានដល់​ការចរចា​ផ្សះផ្សា​បញ្ចប់​ជម្លោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here