កត្ដានិរន្តរភាពបៃតងនឹងជំរុញតម្រូវការនៃទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលចាប់ពីឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមស្ថាប័នជំនាញមួយបានវាយតម្លៃថា ចាប់ពីឆ្នាំ២០២៥នេះ ការរក្សានិរន្តរភាពនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញតម្រូវការនៃទីផ្សារការិយាល័យនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន។

លោក Joey Roi Bondoc នាយកទទួលបន្ទុកផ្នែកការសិក្សាស្រាវជ្រាវនៅក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Colliers Philippines បានអះអាងថា ការផ្គត់ផ្គង់ការិយាល័យដែលមានភាពបៃតង និងមាននិរន្តរភាពកំពុងក្លាយជានិន្នាការដ៏ពេញនិយម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍កំពុងទាញយកអត្ថប្រយោជន៍នៃតម្រូវការការិយាល័យពីបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ និងក្រុមហ៊ុនហ្វីលីពីនធំៗ ដែលពួកគេឱ្យតម្លៃលើនិរន្តរភាព។

Colliers ជឿជាក់ថា ការផ្គត់ផ្គង់ការិយាល័យ ដែលមានផាសុខភាពល្អ និងប្រកបដោយនិរន្តរភាពនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានតម្រូវការផ្នែកការិយាល័យនៅក្នុងរដ្ឋធានីម៉ានីល ចាប់ពីឆ្នាំ២០២៥។

លោក Bondoc បានដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Colliers ដែលព្យាករណ៍ថា “ចំនួន៦១ភាគរយនៃទំហំការិយាល័យថ្មីនៅទីក្រុងម៉ានីលចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង ដែលស្មើនឹង៧២២.០០០ម៉ែត្រការ៉េ”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Colliers បានរំពឹងថា អគារការិយាល័យបៃតង និងនិរន្តរភាពភាគច្រើន ដែលគ្រោងបញ្ចប់ការសាងសង់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ នឹងមានប្រភពមកពីតំបន់ Makati តំបន់ Ortigas និងទីក្រុង Quezon ៕ប្រភព: Philstar៕

LEAVE A REPLY

Please enter your comment!
Please enter your name here