ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ និងសមាគមធុរកិច្ចវិស័យទឹកក្រៅប្រទេស ទីក្រុងគីតាគ្យូសឹ ប្រទេសជប៉ុន

ទីស្តីការក្រសួង៖ នាថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូអ្នកជំនាញការជប៉ុនមកពីទីក្រុងគីតាគ្យូសឹ (Kitakyusu) ដែលដឹកនាំដោយ លោក Yasuo MOCHIYAMA ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ និងតំណាងសមាគមធុរកិច្ចវិស័យទឹកក្រៅប្រទេស ទីក្រុងគីតាគ្យូសឹ ប្រទេសជប៉ុន។

ជំនួបសម្តែងការគួរសមនេះ ត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន តាមរយៈទីក្រុងគីតាគ្យូសឹ (Kitakyusu) ក្នុងការលើកកម្ពស់លើវិស័យទឹកកខ្វក់សម្រាប់រាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងការណែនាំខ្លួនពីបណ្តាក្រុមហ៊ុនដែលស្ថិតក្នុងសមាគមធុរកិច្ចវិស័យទឹកក្រៅប្រទេស ទីក្រុងគីតាគ្យូសឹ ប្រទេសជប៉ុន (Kitakyushu Overseas Water Business Association-KOWBA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ផងដែរថា ក្នុងជំនួបសម្តែងការគួរសមនេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុនធំៗចំនួន១៦ ដែលជាសមាជិករបស់ KOWBA ដែលនឹងគ្រោងចូលរួមធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ប្រទេសជប៉ុននៅក្នុងសិក្ខាសាលាស្តីអំពីការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៧ នាថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here