វិស័យអចលនទ្រព្យបដិសណ្ឋារកិច្ចនៅទីក្រុងសេអ៊ូលរំពឹងបន្តសម្រេចបានកំណើនដ៏រឹងមាំ

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL អះអាងថា ការធ្លាក់ចុះនៃចំនួនបន្ទប់សណ្ឋាគារថ្មីនៅទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ គួបផ្សំនឹងការផ្គត់ផ្គង់នៅមានកម្រិតនាពេលអនាគត នឹងជំរុញឱ្យមានសក្ដានុពលនៃតម្រូវការផ្គត់ផ្គង់ក្នុងរយៈពេលខ្លីដល់រយៈពេលមធ្យម។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញថា ការផ្គត់ផ្គង់នាពេលអនាគតត្រូវបានផ្តោតលើការសាងសង់សណ្ឋាគារប្រណីត ដែលសណ្ឋាគារជាង ៤.០០០បន្ទប់គ្រោងនឹងបើកដំណើរការនៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងសំខាន់ៗដូចជា សណ្ឋាគារ Mercure Hotel ដែលមាន៤០០បន្ទប់ និងសណ្ឋាគារ Pullman Gwangjin ដែលមាន១៨២បន្ទប់ គ្រោងបើកដំណើរការក្នុងឆ្នាំ២០២៥ ខណៈសណ្ឋាគារ Maison Delano ដែលមាន៨៣បន្ទប់ និងសណ្ឋាគារ Rosewood ដែលមាន២៥០បន្ទប់ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៧។

ការ​ស្ទុះងើប​ឡើង​វិញ​នៃ​វិស័យសណ្ឋាគារ​នៅ​ក្នុងទីក្រុង​សេអ៊ូល​កំពុង​មានសន្ទុះកើន​ឡើង។ ជាពិសេស ទីផ្សារសណ្ឋាគារប្រណីតបន្តឈានឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ ដែលបង្ហាញពីដំណើរការទីផ្សារដ៏រឹងមាំ។

ចំនួនភ្ញៀវទេសចរណ៍​អន្តរជាតិ​ត្រូវបានគេរំពឹងថា នឹង​កើន​ឡើងលើស​កម្រិត​មុនផ្ទុះជំងឺរាតត្បាត ​ដោយ​សារការកើន​ឡើងនៃតម្រូវ​ការ​​ពី​ភ្ញៀវ​ទេសចរ​ណ៍ចិន។ សណ្ឋាគារផ្នែកប្រណីត និងខ្នាតមធ្យម រំពឹងថា,នឹងមានកំណើនដ៏រឹងមាំ ទោះបីជាកត្តាសេដ្ឋកិច្ចពិភពលោកមិនអំណោយផលយ៉ាងណាក្តី។

ការ​វិនិយោគ​លើសណ្ឋាគារ​ក៏ស្ទុះ​ងើប​ឡើង​វិញ​ផងដែរ ស្របពេល​ដែល​អ្នក​វិនិយោគ​អន្តរជាតិ​​បន្ត​ស្វែង​រក​ឱកាស​​វិនិយោគតម្លៃ​បន្ថែមក្នុង​ទីក្រុង​សេអ៊ូល ហើយការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សាររបស់ទីក្រុងសេអ៊ូលជួយពង្រឹងនូវទស្សនវិស័យវិជ្ជមានសម្រាប់វិស័យនេះ៕ប្រភព: Real Estate New Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here