ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារក្នុងវិស័យដីធ្លី នៅប្រទេសម៉ាឡេស៊ីបានប្រែប្រួល អាស្រ័យទៅលើលក្ខណៈពិសេសរបស់បណ្តារដ្ឋ និងទីក្រុងនីមួយៗ ខណៈវិស័យអចលនទ្រព្យម៉ាឡេស៊ី កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
តួយ៉ាង តម្លៃដីនៅប្រទេសនេះ មានហាងឆេងខុសៗគ្នាអាស្រ័យលើភូមិសាស្ត្រទីក្រុង និងតំបន់ ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពចម្រុះ នៃទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះជាតម្លៃដី នៅតាមបណ្តាទីក្រុង និងរដ្ឋធំៗចំនួន៥របស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៤៖
ទី១: ទីក្រុងគូឡាឡាំពួរ
ដីនៅទីក្រុងគូឡាឡាំពួរ មានតម្លៃលក់ជាមធ្យម(Median price) ក្នុងទំហំទឹកប្រាក់ចំនួន៩៥២.៧៥៦រីងហ្គីត(ប្រហែល២០០.០៧៩ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។តួលេខនេះបង្ហាញពីសភាពស្ថិតនៅទ្រឹង បើប្រៀបធៀបនឹងឆ្នាំមុន។
ទី២: រដ្ឋ Selangor
តម្លៃដីជាមធ្យមនៅរដ្ឋSelangor នៅឆ្នាំ២០២៤មានទំហំទឹកប្រាក់ចំនួន១,២លានរីងហ្គីត (ប្រហែល២៥២.៨១៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ កើនឡើង០,១ភាគរយបើធៀបនឹងឆ្នាំមុន។
ទី៣: រដ្ឋ Pahang
តម្លៃដីជាមធ្យមនៅក្នុងរដ្ឋមួយនេះ បានស្ថិតនៅទ្រឹងក្នុងទំហំទឹកប្រាក់ចំនួន១,២៥លានរីងហ្គីត (ប្រហែល២៦២.៩០០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបនឹងឆ្នាំមុន។
ទី៤: រដ្ឋ Negeri Sembilan
តម្លៃដីនៅរដ្ឋ Negeri Sembilan ក៏បានស្ថិតនៅទ្រឹងផងដែរបើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ ដីទំហំមួយម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន៨០៥.៧៧១រីងហ្គីត (ប្រហែល១៦៩.២១២ដុល្លារអាមេរិក)។
ទី៥: រដ្ឋ Johor
តម្លៃដីជាមធ្យមនៅរដ្ឋ Johor បានស្ថិតនៅទ្រឹងត្រឹមទំហំទឹកប្រាក់ចំនួន១,៩៥លានរីងហ្គីត (ប្រហែស៤០៩.៥៦៦ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
សរុបមក តម្លៃដីនៅក្នុងប្រទេសម៉ាឡេស៊ី ជាទូទៅបានស្ថិតនៅទ្រឹង។ ប៉ុន្តែរដ្ឋSelangor ជាករណីលើកលែងដាច់ដោយឡែក ព្រោះតម្លៃដីនៅក្នុងរដ្ឋមួយនេះ បានកើនឡើងបន្តិច។ ហេតុនេះបណ្តាវិនិយោគិន គួរតែតាមដាននិន្នាការក្នុងតំបន់ និងសកម្មភាពសេដ្ឋកិច្ច នៅពេលពិចារណាដាក់ទុនវិនិយោគលើដីធ្លី៕ប្រភព: Own Property Abroad៕