ដោយ: គង់ លាងហួរ
តូក្យូៈ យោងតាមទិន្នន័យបង្ហាញថា ការចុះបញ្ជីដាក់លក់ខុនដូថ្មីលើទីផ្សារក្នុងតំបន់ Greater Tokyo បានធ្លាក់ចុះ៥០ភាគរយក្នុងខែសីហាដល់កម្រិតទាបបំផុត ខណៈអ្នកអភិវឌ្ឍន៍ខុនដូពិបាកឈ្នះលើការប្រកួតប្រជែងទិញដីជាមួយអ្នកអភិវឌ្ឍន៍សណ្ឋាគារ។
តំបន់ Greater Tokyo គ្រប់ដណ្តប់លើផ្ទៃក្រឡាទាំងមូលនៃទីក្រុងតូក្យូ និងបណ្តាខេត្តព័ន្ធជុំវិញចំនួន៣ រួមមានខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba។
ការដាក់លក់ខុនដូថ្មីបានធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នា ធៀបឆ្នាំមុនមកនៅត្រឹម៧២៨យូនីតនៅខែសីហា។ ចំនួននេះជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមក្នុងឆ្នាំ១៩៧៣មក។នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (REEI)។
ចំនួននៃការដាក់លក់ខុនដូថ្មីនៅក្នុងសង្កាត់ទាំង២៣របស់ទីក្រុងតូក្យូបានធ្លាក់ចុះ៥៩,៨ភាគរយ។ ចំណែក ការដាក់លក់ខុនដូថ្មីនៅក្នុងខេត្ត Kanagawa ធ្លាក់ចុះ៥៤,៩ភាគរយ ហើយការដាក់លក់ខុនដូថ្មីនៅក្នុង Chiba បានធ្លាក់ចុះ៣៨,៨ភាគរយ។
ក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលជប៉ុនបានលើកឡើងថា គម្រោងខុនដូជាច្រើនយូនីត នៅមិនទាន់ត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារនៅឡើយ ដោយសារកង្វះកម្លាំងពលកម្មក្នុងចំណោមហេតុផលផ្សេងទៀត។
ទន្ទឹមនឹងនេះ តម្លៃខុនដូថ្មីជាមធ្យមដែលដាក់លក់ក្នុងតំបន់ Greater Tokyo ក្នុងខែសីហាមានទំហំទឹកប្រាក់ចំនួន៩៥,៣២លានយ៉េន ឬប្រហែល៦៧មុឺនដុល្លារអាមេរិកក្នុងមួយយូនីត កើនឡើង៣២,៥ភាគរយធៀបនឹងឆ្នាំមុន។
ក្រុមមន្ត្រីបានអះអាងថា ខុនដូដែលមានតម្លៃជាង១០០លានយ៉េនក្នុងមួយយូនីតនៅក្នុងតំបន់ Tokyo Bay និងតំបន់ Minato Ward មានតម្រូវការខ្ពស់។ ការណ៍ជំរុញឱ្យតម្លៃខុនដូគិតជាមធ្យមក្នុងតំបន់ Greater Tokyo ហក់ឡើងយ៉ាងគំហុក៕ប្រភព: Nikkei Asia៕ការដាក់លក់ខុនដូថ្មីលើទីផ្សារក្នុងតំបន់ Greater Tokyo ដាំក្បាលចុះ ខណៈតម្លៃនៅតែមានកម្រិតខ្ពស់
ដោយ: គង់ លាងហួរ
តូក្យូៈ យោងតាមទិន្នន័យបង្ហាញថា ការចុះបញ្ជីដាក់លក់ខុនដូថ្មីលើទីផ្សារក្នុងតំបន់ Greater Tokyo បានធ្លាក់ចុះ៥០ភាគរយក្នុងខែសីហាដល់កម្រិតទាបបំផុត ខណៈអ្នកអភិវឌ្ឍន៍ខុនដូពិបាកឈ្នះលើការប្រកួតប្រជែងទិញដីជាមួយអ្នកអភិវឌ្ឍន៍សណ្ឋាគារ។
តំបន់ Greater Tokyo គ្រប់ដណ្តប់លើផ្ទៃក្រឡាទាំងមូលនៃទីក្រុងតូក្យូ និងបណ្តាខេត្តព័ន្ធជុំវិញចំនួន៣ រួមមានខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba។
ការដាក់លក់ខុនដូថ្មីបានធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នា ធៀបឆ្នាំមុនមកនៅត្រឹម៧២៨យូនីតនៅខែសីហា។ ចំនួននេះជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមក្នុងឆ្នាំ១៩៧៣មក។នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (REEI)។
ចំនួននៃការដាក់លក់ខុនដូថ្មីនៅក្នុងសង្កាត់ទាំង២៣របស់ទីក្រុងតូក្យូបានធ្លាក់ចុះ៥៩,៨ភាគរយ។ ចំណែក ការដាក់លក់ខុនដូថ្មីនៅក្នុងខេត្ត Kanagawa ធ្លាក់ចុះ៥៤,៩ភាគរយ ហើយការដាក់លក់ខុនដូថ្មីនៅក្នុង Chiba បានធ្លាក់ចុះ៣៨,៨ភាគរយ។
ក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលជប៉ុនបានលើកឡើងថា គម្រោងខុនដូជាច្រើនយូនីត នៅមិនទាន់ត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារនៅឡើយ ដោយសារកង្វះកម្លាំងពលកម្មក្នុងចំណោមហេតុផលផ្សេងទៀត។
ទន្ទឹមនឹងនេះ តម្លៃខុនដូថ្មីជាមធ្យមដែលដាក់លក់ក្នុងតំបន់ Greater Tokyo ក្នុងខែសីហាមានទំហំទឹកប្រាក់ចំនួន៩៥,៣២លានយ៉េន ឬប្រហែល៦៧មុឺនដុល្លារអាមេរិកក្នុងមួយយូនីត កើនឡើង៣២,៥ភាគរយធៀបនឹងឆ្នាំមុន។
ក្រុមមន្ត្រីបានអះអាងថា ខុនដូដែលមានតម្លៃជាង១០០លានយ៉េនក្នុងមួយយូនីតនៅក្នុងតំបន់ Tokyo Bay និងតំបន់ Minato Ward មានតម្រូវការខ្ពស់។ ការណ៍ជំរុញឱ្យតម្លៃខុនដូគិតជាមធ្យមក្នុងតំបន់ Greater Tokyo ហក់ឡើងយ៉ាងគំហុក៕ប្រភព: Nikkei Asia៕