ក្រុមហ៊ុនថាមពលម៉ាឡេស៊ីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទទួលបានចំណូល៧៤.៤៤៨លានរៀល

ដោយ៖ សាវុធ

ភ្នំពេញ៖ ចំណូលសរុបរបសក្រុមហ៊ុន ផេសថិក (PESTECH) (ខេមបូឌា) ម.ក.សម្រាប់បីខែចុងក្រោយនៃរយៈពេលហិរញ្ញវត្ថុក្រោមការត្រួតពិនិត្រឡើងវិញ បានកត់ត្រាត្រឹម ៧៤.៤៤៨ លានរៀល គឺបណ្ដាលមកពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសន្យាសាងសង់គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោមការត្រួតពិនិត្រឡើងវិញសម្រាប់បីខែនៃរយៈពេលហិរញ្ញវត្ថុ មានការខាតមុនបង់ពន្ធត្រូវបានកត់ត្រាត្រឹម ១៨៨ លានរៀល ដោយបានប្រៀបធៀបទៅនឹងចំណេញដុលមុនបង់ពន្ធ ដែលមានចំនួន ១.៨២២ លានរៀលនៃរយៈពេលបីខែនៃឆ្នាំហិរញ្ញវត្ថុមុន ដែលបង្ហាញចំនួនថយចុះ ២.០១០ លានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការខាតនេះភាគច្រើនគឺបណ្ដាលមកពីការកើនឡើងនៃចំណាយហិរញ្ញប្បទានមានចំនួន ៧.០១១ លានរៀលក្នុងត្រីមាសបច្ចុប្បន្នក្រោមការត្រួតពិនិត្យឡើងវិញ ដោយប្រៀបធៀបទៅនឹងចំណាយហិរញ្ញប្បទានមានចំនួន ៤.៥៤៩ លានរៀលក្នុងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីPestech (ខេមបូឌា) បានដាកការបោះផ្សាយ ជាសាធារណៈជាលើកដំបូង (IPO) នៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១២ ខែសីហា។ ក្រុមហ៊ុនPestech Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រោមការគ្រប់គ្រង១០០ភាគរយរបស់ក្រុមហ៊ុន Pestech International Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុន បាន និងកំពុងមានភាពរីកចម្រើន ទន្ទឹមគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ ២០១០ មកម៉្លេះ។ គណៈគ្រប់គ្រងបានមើលឃើញនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យថាមពល នៅក្នុងប្រទេសដែលមានមជ្ឈដ្ឋានសេដ្ឋកិច្ច និងនយោបាយប្រកបដោយស្ថេរភាពនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here