មន្រ្តីសាធារណៈការ និងជប៉ុនបើកកិច្ចប្រជុំទាក់ទងនឹងគំរោងហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមមន្រ្តីសាធារណៈការកម្ពុជា ជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងតាមរយ:វីដេអូពីចម្ងាយ ដោយតំណាងមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិភាក្សាការងារស្តីពី ការរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន ដែលកម្មវិធីនេះ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២២ កក្កដា ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal

LEAVE A REPLY

Please enter your comment!
Please enter your name here