​ធនាគារ ភ្នំពេញ ពាណិជ្ជ ទទួលបានចំណូល ៧៤,៧៨៤លានរៀលក្នុងត្រីមាសទី៣ ឆ្នំានេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៤,៧៨៤លានរៀល ក្នុងត្រីមាសទី៣ ឆ្នំា២០២០ កើនជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ១១,៣០៣លាន រៀល ស្មើនឹង ១៧.៨% ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅក្នុងសប្តាហ៍នេះ។

ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦,៨៧៥លាន រៀល កើនចំនួន ១,៩២៥លាន រៀល ស្មើនឹង ១២.៩% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៩។

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ២១៩,១៥៥លានរៀល កើនចំនួន ៣២,០១៣ លានរៀល ស្មើនឹង ១៧.១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។

ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៩,១២៤ លានរៀល ថយចុះចំនួន ១,៧៧៥ លានរៀល ស្មើនឹង ៣.៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,២៥៥,៤៣៩ លានរៀល កើនចំនួន ៤៤០,០៧៤លានរៀល ស្មើនឹង ១១.៥% និងមូលធនសរុប មានចំនួន ៦១៧,៦៧៧ លានរៀល កើនចំនួន ៥៣,២៩១លានរៀល ស្មើនឹង ៩.៤%។

សញ្ញាបណ្ណសាជីវកម្ម របស់ ធនាគារ ភ្នំពេញពាណិជ្ជ ម.ក ( PPCBank) ក្នុងដំណាក់កាលទី ២ ត្រូវដាក់ឲ្យជួញដូរកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០។

ធនាគារ ភ្នំពេញពាណិជ្ជ បានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មដំបូងរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃ អង្គារ៍ទី ២១ មេសា ឆ្នាំ ២០២០ នេះបន្ទាប់ពីទទួលបានការអនុម័តលើលទ្ធផលនៃការជាវ និងការបែងចែកពីគណៈកម្មការមូលបត្រកម្ពុជាកាលពី ថ្ងៃទី១០ខែមេ សាឆ្នាំ ២០២០ កន្លងទៅ ។

ធនាគារ ភីភីស៊ីប៊ែង បានប្រមូលទុនចំនួន ៤០ពាន់លានរៀល (១០ លាន ដុល្លារអាមេរិក ) ក្នុងដំណាក់ទី១ ចំពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិនបានទិញសញ្ញាប័ណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ មានអត្រាគូប៉ុង ចុងក្រោយប្រចាំឆ្នាំ ៦.៥% និងមានរយៈពេល៣ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here