ADBព្យាករណ៍ថា អតិផរណានៅកម្ពុជានឹងមានកម្រិតទាបបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍កាលពីខែមេសាថា កម្ពុជានឹងមានអត្រាអតិផរណាទាបបំផុតមួយ នៅក្នុងតំបន់អាស៊ាននៅឆ្នាំនេះ ប្រសិនបើតម្លៃប្រេងឥន្ធនៈសកលនៅតែមានស្ថិរភាព។

បន្ទាប់ពីកំណើនបានឈានដល់៥,៣ ភាគរយ ក្នុងឆ្នាំ២០២២ អត្រាអតិផរណាប្រចាំឆ្នាំ របស់ប្រទេសកម្ពុជា បានធ្លាក់ចុះមកត្រឹម ២,១ ភាគរយ កាលពីឆ្នាំមុន ហើយត្រូវបានព្យាករណ៍ថា នឹងនៅ ២,០ភាគរយ នៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រានេះទាប បើធៀបនឹង២០,០ភាគរយ នៅក្នុងប្រទេសឡាវ និង ១៥,៥ ភាគរយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ៤,០ ភាគរយ​នៅ​វៀតណាម ៣,៨ភាគរយ​នៅ​ហ្វីលីពីន។ អត្រា៣,០ ភាគរយ​នៅ​សិង្ហបុរី ២,៨ភាគរយ​នៅ​ឥណ្ឌូនេស៊ី និងអត្រា២,៦ភាគរយ ​នៅ​​ម៉ាឡេស៊ី។ សមាជិកអាស៊ានតែមួយគត់ ដែលតម្លៃត្រូវបានរំពឹងថា នឹងកើនឡើងតិចជាងប្រទេសកម្ពុជា គឺ(ប្រ៊ុយណេ ១,១ ភាគរយ) និងប្រទេសថៃ (១,០ ភាគរយ) ។

តម្លៃទំនិញប្រើប្រាស់

នៅ​កម្ពុជា រង្វាស់​អតិផរណា​ដែ ល​ត្រូវ​បាន​គេ​មើល​យ៉ាង​ដិតដល់​បំផុត ​គឺតម្លៃទំនិញប្រើប្រាស់(consumer prices)។

វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការជាស្ថាប័នត្រួតពិនិត្យតម្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ដោយបោះផ្សាយសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ទូទៅ (consumer price index-CPI) ជារៀងរាល់ខែ។

វិទ្យាស្ថានជាតិស្ថិតិ ក៏បោះផ្សាយសន្ទស្សន៍ ដាច់ដោយឡែកសម្រាប់ធាតុជាក់លាក់ផងដែរ។ សន្ទស្សន៍ទាំងនេះ វាស់បរិមាណដែលអ្នកប្រើប្រាស់កំពុងចំណាយ សម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីអាហារ សម្លៀកបំពាក់ ទឹក និងអគ្គិសនី រហូតដល់សេវាសុខភាព ការដឹកជញ្ជូន ការទំនាក់ទំនង និងការអប់រំ។
ជាឧទាហរណ៍ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ទូទៅ ក្នុងខែកុម្ភៈឆ្នាំនេះ គឺខ្ពស់ជាងឆ្នាំមុន០,៧ ភាគរយ។

ការកើនឡើងដ៏ធំបំផុត គឺនៅក្នុងថ្លៃដឹកជញ្ជូន កើនឡើង ២,៤ ភាគរយធៀប នឹងខែកុម្ភៈឆ្នាំមុន និងតម្លៃភោជនីយដ្ឋាន បានកើនឡើង១,១ ភាគរយ។ ទាំងនេះត្រូវបានទូទាត់(offset) ដោយការកើនឡើងតិចតួច សម្រាប់ធាតុផ្សេងទៀត ដូចជា ទំនាក់ទំនងដែលកើនឡើងត្រឹមតែ ០,១ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here