ក្រុមហ៊ុន ហ្រ្គេន ធ្វីន ទទួលបានចំណូលជិត ៣០លានដុល្លារនៅទីផ្សារកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១១៨.១៦៦.៣៩៥.០០០រៀល (ប្រមាណ ២៩,៥ លានដុល្លារ) ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ថយជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ៦៨.៤៣៨.៦៥៣.០០០ រៀល ស្មើនឹង ៣៦,៦៨%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅក្នុងសប្តាហ៍នេះ។

ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៤៦.១៧៧.០០០រៀល កើនចំនួន ២៣៧.៧៧៤.០០០រៀល ស្មើនឹង ៣៣,៥៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៧០.៥៣៥.៧៨២.០០០រៀល ថយចំនួន ១៤៥.០៣២.៨៦៦.០០០រៀល ស្មើនឹង ២៨,១៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានេះ ចំណេញសុទ្ធរបស់ក្រុមហ៊ុន ក្រោយបង់ពន្ធមានចំនួន២.៣២១.៤០៧.០០០រៀល កើនចំនួន ៦៥.១៥៨.០០០រៀល ស្មើនឹង ២,៨៩% បើធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៨០៩.១២៤.០០០រៀល ថយចំនួន ២២.៣០៦.៩៣៥.០០០ រៀល ស្មើនឹង ៥,៨៤% និងមូលធនសរុប មានចំនួន ២៨៣.៨៧៨.៨១៧.០០០ រៀល កើនចំនួន ៤.០៣៨.២២១.០០០ រៀល ស្មើនឹង ១,៤៤% ។

ក្រុមហ៊ុន ហ្រ្គេនធ្វីន អុីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ ក្រុមហ៊ុន ហ្រ្គេនធ្វីន បានទិញយកក្រុមហ៊ុនQMI Industrial Co., Ltd ដែលជារោងចក្រកាត់ដេរដ៏ធំមួយក្នុង ចំណោមរោងចក្រកាត់ដេរធំៗដំបូងបង្អស់ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុង កំឡុងទសវត្សរ៍ឆ្នាំ១៩៩០៕

LEAVE A REPLY

Please enter your comment!
Please enter your name here