វិភាគៈតើវ៉ាក់សាំងជំងឺកូវីដ១៩ ជាគន្លឹះសំខាន់ក្នុងស្តារសេដ្ឋកិច្ចពិភពលោក?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ហេតុអ្វីវិបត្តិជំងឺកូវីដ១៩ (COVID-19) នេះ បង្កផលពិបាកសម្រាប់អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ច? វិបត្តិកូវីដ១៩គឺបញ្ហាដ៏ធំ  ហើយក៏មិនប្រាកដប្រជាក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងវិបត្តិសសេដ្ឋកិច្ច។

យើងបានដឹងពីកត្តាសេដ្ឋកិច្ចជាច្រើន ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច ដូចជាវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ និងសង្រ្គាមពាណិជ្ជកម្មកិច្ចអាមេរិក និងចិន ដូចក៏ដូចជាវិបត្តិហិរញ្ញវត្ថុនៅអាស៊ីឆ្នាំ១៩៩៧ជាដើម។ វិបត្តិសេដ្ឋកិច្ចទាំងពី រត្រូវបានដោះស្រាយ ដោយមានការចូលរួមពីមេដឹកនៃប្រទេសជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែវិបត្តិថ្មីៗនេះ គឺបណ្តាលមកជំងឺផ្លូវដង្ហើមថ្មីមួយ ដែលត្រូវបានអង្គការសុខភាពពិភពលោក ហៅថា “ជំងឺCOVID-19” មិនមែនមកពីកត្តាសេដ្ឋកិច្ចទេ បង្កឱ្យមានវិបត្តិនេះ ដូច្នេះគ្មានការសម្រេចចិត្តរបស់រតនាគារ អាចធ្វើឱ្យវាបាត់ទៅវិញឡើយ។ ផ្ទុយទៅវិញរ  ដ្ឋាភិបាល ក៏ដូចជាពួកយើង ត្រូវតែរស់នៅដោយភាពមិនប្រាកដប្រជាដែលវាបង្កឡើង។

ប្រសិនបើ ឬនៅពេលដែលវ៉ាក់សាំងលេចចេញ បញ្ហានឹងត្រូវបានដោះស្រាយជាយ៉ាងឆាប់រហ័ស។ ប្រសិនបើរកឃើញរ៉ាក់សាំងក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ចនឹងមានការផ្លាស់ប្តូរ ហើយកិច្ចការអាទិភាពនឹងគាំទ្រដល់ក្រុមហ៊ុន និងការងាររហូតដល់ភាពធម្មតាវិលត្រឡប់មកវិញ។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអភិវឌ្ឍន៍ឱសថដ៏ធំរបស់អាមេរិកPfizer ក្រោមកិច្ចសហ​​ការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា លទ្ធផលបឋមពីការធ្វើតេស្តសាកល្បង ដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេប្រសិទ្ធភាពជាង៩០ភាគរយឯណោះ។

បន្ទាប់បីទទួលបានដំណឹងល្អនេះ មានការលើកឡើងថា ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក អាចផ្លាស់ប្តូរមករកភាពល្អប្រសើរ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ សម្រាប់វ៉ាក់សាំងCOVID-19 ដែលបង្កើតដោយក្រុមហ៊ុន Pfizer Inc និងBioNTech SE។

កាលពីជិតមួយខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១ នឹងមានកំណើនមានកំណើនទាប ដោយលើកឡើងថាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក នឹងមានរយៈពេលយូរ និងមានភាពមិនប្រាកដប្រជា។ ឥឡូវនេះ លទ្ធភាពនៃវ៉ាក់សាំង ដែលទទួលបានជោគជ័យ កំពុងត្រូវបានផលិត និងចែកចាយឱ្យបានឆាប់ ឫនៅដើមឆ្នាំក្រោយ នឹងអាចធានានូវការកែប្រែយ៉ាងសំខាន់ ចំពោះការព្យាករណ៍កំណើនសម្រាប់ត្រីមាសទី១ ឆ្នាំក្រោយ។

លោក Torsten Slok ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Apollo Global Management Inc បាននិយាយថា “នេះគឺជាការផ្លាស់ប្តូរមួយ ហើយនេះជាអ្វីដែលយើងកំពុងរង់ចាំ ចាប់តាំងពីខែមីនា”។

ផ្សារហ៊ុនអាមេរិក បានកើនឡើងយ៉ាងខ្លាំងដល់កំណត់ត្រាខ្ពស់ បន្ទាប់ពីការវិភាគបណ្តោះអាសន្នរបស់ក្រុមហ៊ុន Pfizer និង BioNTech បានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេ បានការពារជាង ៩០ ភាគរយនៃការឆ្លងជំងឺ COVID-១៩ ដែលជាការរកឃើញថ្មីបែបវិទ្យាសាស្ត្រល្អមួយ រហូតមកដល់ពេលនេះ។ លទ្ធផលត្រូវរងចាំមើលការបញ្ជាក់ពីរដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក។

ដោយសារការឆ្លងជំងឺCOVID-19 បានកើនឡើងយ៉ាងលឿននៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន សេដ្ឋកិច្ចនៅតែអាចជួបនឹងផលលំបាកក្នុងត្រីមាសទី៤។

ជាមួយគា្ននេះដែរ ផ្សារហ៊ុនសកល និងអាមេរិកបានកើនឡើង បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ Pfizer  បានប្រកាសថាវ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំ  ឱ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង៩០% ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើវាត្រូវការរយៈពេលជាច្រើនឆ្នាំ រហូតដល់វ៉ាក់សាំងឬការព្យាបាលបាន បន្ទាប់មកការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំនឹងកើតឡើង ហើយវិបត្តិនេះអូសបន្លាយពេលយូរទៅទៀត។

ការសិក្សាស្រាវជ្រាវថ្មីបានលើកឡើងថា វិបត្តិនេះគឺត្រូវទាមទារមនុស្សរៀនរស់ជាតាមសម្របខ្លួនទៅតាមវា។

របាយការណ៍មួយរបស់ធនាគារពិភពលោក បានលើកអនុសាសន៍វិធានការមួយចំនួន មានដូចជា ការវិនិយោគជាបន្ទាន់ទៅលើសមត្ថភាព របស់ប្រព័ន្ធសុខាភិបាល និងទៅលើការត្រៀមលក្ខណៈយូរអង្វែង។ របាយការណ៍ក៏ស្នើផងដែរឱ្យប្រទេសទាំងអស់ប្រកាន់យកទស្សនៈចម្រុះ គ្រប់ជ្រុងជ្រោយចំពោះវិធានការរាំងខ្ទប់វីរុស និងគោលនយោ​បាយម៉ាក្រូសេដ្ឋកិច្ច។

វិធានការថវិកាគោលដៅអាទិភាព – មានដូចជាប្រាក់ឧបត្ថម្ភ សម្រាប់ពេលមានជំងឺ និងសម្រាប់ថែទាំងសុខភាព – អាចជួយដល់ការរាំងខ្ទប់ការរាលដាលវីរុស និងជួយធានាធ្វើយ៉ាងណាមិនឱ្យស្ថានភាពខ្វះខាត បណ្តោះអាសន្ននេះ ក្លាយទៅជាការបាត់បង់មូលធនមនុស្សយូរអង្វែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here