ក្រុមហ៊ុននាំចូលរថយន្តទំនើបៗដ៏ធំមួយទទួលបានចំណូលជាង២៣២លានដុល្លារ នៅលើទីផ្សារកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអ អិម អេ (ខេមបូឌា) ម.ក ក្រុមហ៊ុននាំចូលរថយន្តទំនើបៗចូលទីផ្សារកម្ពុជា ទទួលបានចំណូលចំនួន២៨៥ ប៊ីលានរៀល នៅត្រីមាសទី៣ ឆ្នាំ២០២០ ថយចុះមកត្រឹម ០,៤% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

ចំណូលក្នុង៩ខែដំបូងក្នុង ឆ្នាំ២០២០ មានចំនួន២៣២,៧៥លានដុល្លារ ខ្ពស់ជាងរយៈពេលដូចក្នុង ឆ្នាំ២០១៩បន្តិច ដែលមានចំនួន៩២៨,៦ពាន់លានរៀល។ ការកើនឡើងនេះ បណ្តាលមកពីការទទួលបានចំណូលដ៏ខ្លាំង ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមការបាយការណ៍របស់ក្រុមហ៊ុន ដែលដាក់ជូនផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ។

ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន១៧,១ប៊ីលានរៀល ថយចុះចំនួន២៣,៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណេញនៅ៩ខែដំបូងក្នុងឆ្នាំ២០២០ មានចំនួន៧៥,៦ប៊ីលានរៀល ដែលមានចំនួន៨,៩% ទាបជាងប្រាក់ចំណេញ នៅក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩។

ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន៣៧៤,២ពាន់ លានរៀល ទ្រព្យសកម្មសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន៤៩១,៧ ប៊ីលានរៀលមានន័យថាទ្រព្យសកម្មសរុបធ្លាក់ចុះ២៣,៩%។

ម៉្យាងវិញទៀត បំណុលសរុបគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១៩៦,២ពាន់លានរៀល៤៧,៧% ទាបជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន៣៧៥,៤ ប៊ីលានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here