កម្ពុជាត្រូវការអ្នកវិនិយោគកម្រិតUpstream ដើម្បីពង្រីកទីផ្សារនាំចេញទៅប្រទេសចិន

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម។

ក្រោយចប់ជំនួបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងជំនួបការងារពេលនោះលោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្ម ដែលមានសក្តានុពលផ្សេងៗទៀតដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណាបានបញ្ជាក់ថា “រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគ ស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច”។

លោកបន្តបានបញ្ជាក់បន្ថែមជូនទៅកាន់ភ្ញៀវ អំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here