UNDP នឹងនាំបច្ចេកវិទ្យាAIជួយដល់កម្ពុជាក្នុងកិច្ចការធ្វើជំរឿន

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP) នឹងគាំទ្រដល់ក្រសួងផែនការ ដោយពាំនាំនូវបច្ចេកវិទ្យា AI ថ្មីតាមរយៈការធ្វើជំរឿនអង្កេតនានា របស់ក្រសួងផែនការសំដៅជួយដល់ដំណើរការគិតគូរ ពីភាពក្រីក្រនៅកម្ពុជាឱ្យបានប្រសើរឡើង។

លោកស្រី អាលីសា ឆាគ័រ (Alissar Chaker) តំណាងប្រចាំប្រទេសក ម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លើកឡើងដូចនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងផែនការ លោកប៊ិន ត្រឈៃ នារសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសសម្តែងការគួរសម លោកស្រីបានបញ្ជាក់ថា នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ដើម្បីត្រៀមខ្លួនចាកចេញដោយរលូន ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៧ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី អាលីសា ឆាគ័រ បានលើកឡើងនូវ យន្តការបច្ចេក​ទេសមួយចំនួន ដែលជាការចូលរួមចំណែក ក្នុងការសម្រេចបានផងដែរ។

រដ្ឋមន្ត្រីផែនការ និងលោកស្រីតំណាង UNDP បានពិភាក្សាការងារ ដោយលើកឡើងពីកិច្ចសហប្របត្តិការដ៏ល្អ ក្នុងភាពជាដៃគូយូរអង្វែងមក ដែលក្នុងនោះUNDP ពិតជាបានដើរតួនាទីយ៉ាងសំខា​ន់ឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការងាររៀបចំការងារផែនការ ៥ឆ្នាំ។

លោក ប៊ិន ត្រឈៃ បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ធ្វើឱ្យសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនរាជរដ្ឋាភិបាល។ ក្នុងនោះលោកបានលើកឡើងថា ក្រសួងផែនការ នៅតែបន្តធ្វើកិច្ចការ ដោយផ្អែកលើយន្តការដែលមានស្រាប់ និងស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

លោកបានលើកឡើងថា UNDP បានសហការ និងគាំទ្រការងារគណនា និងវិភាគពីភាពក្រីក្ររបស់ប្រជាជនកម្ពុជា ផ្អែកលើពហុសមាសភាគជាដើម ហើយថ្មីៗនេះ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ UNDP ក៏បានចូលរួមចំណែក ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា។

រដ្ឋមន្ត្រីរូបនេះ សង្ឃឹមថា ក្រសួងផែនការ និងUNDP នឹងបន្តកិច្ចសហប្រតិបត្តិការជាផ្លែផ្កានេះ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីផែនការ និងលោកស្រីតំណាង UNDP បានប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងផែនការ និងUNDP ឱ្យកាន់តែល្អប្រសើរ និងជិតស្និទបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here