ចំណេះដឹង! តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ផ្សារ​ហ៊ុន?

ដោយៈ​សាវុធ

ភ្នំពេញៈ ផ្សារ​ហ៊ុន​បច្ចុប្បន្ន​ជា​ផ្សារ​អេឡិចត្រូនិក ងាយស្រួល​ក្នុង​ការចូល/ចេញ(ទិញ/លក់) និង​អាច​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស។ ដំណើរ​ឡើង​ចុះ​របស់​វា​គឺ​ផ្អែកលើ​ព័ត៌មាន​ដែល​ទទួលបាន​ដោយ​វិនិយោគិន ព្រមទាំង​ការវិនិច្ឆ័យ​របស់​ពួកគាត់ ដែល​ផ្អែកលើ​ព័ត៌មាន​ទាំងនោះ។

គោលដៅ​ចុងក្រោយ​នៃ​អត្ថបទ​សប្តាហ៍ គឺ​ណែនាំ​អំពី​មធ្យោបាយ​នានា ដែល​វិនិយោគិន​អាច​ប្រើប្រាស់ ដើម្បី​ឈានទៅ​ទទួលបាន​ព័ត៌មានសំខាន់ៗ សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​របស់ខ្លួន។ ប៉ុន្តែ​មុននឹង​ស្គាល់​មធ្យោបាយ​ទាំងនោះ វិនិយោគិន​គួរ​ស្គាល់​អំពី​ព័ត៌មាន​អ្វីខ្លះ​ដែល​ត្រូវបាន​ផ្តល់ឱ្យ និង​ចេះ​អាន​ព័ត៌មាន​ទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាន​ទីផ្សារ​នៅទីនេះ សំដៅ​ដល់​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ចុះបញ្ជី និង​ទិន្នន័យ​ជួញដូរ​នៅលើ​ទីផ្សារ។ ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ចុះបញ្ជី៖ ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ចុះបញ្ជី សំដៅ​ដល់​រាល់​ព័ត៌មាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ក្រុមហ៊ុន មានដូចជា ព័ត៌មាន​ស្តីពី ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ព័ត៌មាន​ស្តីពី​ថ្នាក់ដឹកនាំសំខាន់ៗរបស់​ក្រុមហ៊ុន យុទ្ធសាស្ត្រ និង​ផែនការអាជីវកម្ម​រប​ស់​ក្រុមហ៊ុន គោលនយោបាយ​ភាគលាភ​ជាដើម។ល។

ថ្លៃ សំដៅ​ដល់​ថ្លៃ​មូលដ្ឋាន៖ ជាធម្មតា​ជា​ថ្លៃ​បិទ​ពី​ម្សិលមិញ ហើយ​ត្រូវ​បានកំណត់​ជា​ថ្លៃ​គោល​សម្រាប់​ដែន​បម្រែបម្រួល​ថ្លៃ​ប្រចាំថ្ងៃ ±៥% ។

  • ថ្លៃ​បើក៖ ជា​ថ្លៃ​ជួញដូរ​ដំបូង​នៅ​ថ្ងៃនីមួយ។
  • ថ្លៃ​បិទ៖ ជា​ថ្លៃ​ជួញដូរ​ចុងក្រោយ​នៃ​ថ្ងៃនីមួយ។
  • ថ្លៃ​ខ្ពស់/ទាប៖ ជា​ថ្លៃ​ជួញដូរ​ដែល​ខ្ពស់​ជាងគេ ឬ​ទាប​ជាងគេ​នៃ​ថ្ងៃនីមួយ។
  • ថ្លៃ​បច្ចុប្បន្ន៖ ជា​ថ្លៃ​ជួញដូរ​ចុងក្រោយ​នៅ​ខណៈ​ណាមួយ។ នៅក្រោយពេល​បិទ​ផ្សារ ថ្លៃ​បច្ចុប្បន្ន​គឺជា​ថ្លៃ​បិទ។
  • ថ្លៃ​រំពឹងទុក៖ ជា​ថ្លៃ​ដែល​រំពឹងទុក​ថា​ជា​ថ្លៃ​ជួញដូរ ប្រសិនបើ​ធ្វើការ​ជួញដូរ។
  • ថ្លៃ​ប្រាំ​ស្រទាប់៖ ជា​ថ្លៃ​ដែលមាន​បញ្ជា​ទិញ/លក់ ចំនួន​ប្រាំ​នៅ​ខាងលើ និង​ប្រាំ​នៅ​ខាងក្រោម នៃ​ថ្លៃ​បច្ចុប្បន្ន​ឬ​នៃ​ថ្លៃ​រំពឹងទុក។

 ទំហំ/បរិមាណ៖

  • ទំហំ​ជួញដូរ៖ ជា​បរិមាណ​ជួញដូរ​សរុប​ក្នុង​មួយថ្ងៃ។
  • បរិមាណ​រំពឹងទុក៖ ជា​បរិមាណ​មូល​ប​ត្រ​ដែល​រំពឹងទុក​ថា ជា​បរិមាណ​ជួញដូរ ប្រសិនបើ​ធ្វើការ​ជួញដូរ។
  • បរិមាណ​ប្រាំ​ស្រទាប់៖ ជា​បរិមាណ​បញ្ជា​សរុប​នៅ​ថ្នាក់នីមួយៗនៃ​ថ្លៃ​ប្រាំ​ស្រទាប់។

 តម្លៃ

  • តម្លៃ​ជួញដូរ៖ ជា​ទំហំ​ទឹកប្រាក់​ជួញដូរ​សរុប​ក្នុង​មួយថ្ងៃ (= ទំហំ​ជួញដូរ x ថ្លៃ​ជួញដូរ)។
  • មូលធនូបនីយកម្ម​ទីផ្សារ (Market Capitalization)៖ ជា​តម្លៃ​ទីផ្សារ​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ ផ.ម.ក. (= ថ្លៃ​ជួញដូរ x ចំនួន​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ចុះបញ្ជី)។

ស​ន្ទ​ស្សន៍

  • ស​ន្ទ​ស្សន៍ ផ.ម.ក. (CSX Index)៖ ជាស​ន្ទ​ស្សន៍​រួម (Composite Index) ដែល​បង្ហាញ​អំពី​បម្រែបម្រួល​ជារួម(ជា​មធ្យម​ទម្ងន់ )នៃ​ថ្លៃ​ភាគហ៊ុន​ទាំងអស់​នៅលើ​ទីផ្សារ។ ដូច​ថ្លៃ​ដែរ ស​ន្ទ​ស្សន៍ ផ.ម.ក. មាន ស​ន្ទ​ស្សន៍​បើក បិទ ខ្ពស់ ទាប ហើយ​និង​ស​ន្ទ​ស្សន៍​បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here