ការបង្កកអត្រាការប្រាក់ផ្តល់សុទិដ្ឋិនិយមសម្រាប់ការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋានក្នុងប្រទេសកូរ៉េ ប្រឈមនឹងការកើនឡើងនូវសុទិដ្ឋិនិយម លើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ បន្ទាប់ពីការបង្កកអត្រាការប្រាក់អស់ជាច្រើនខែ ជាមួយនឹងចំនួនកំណត់ត្រានៃអ្នកទិញផ្ទះ ដែលចាប់អារម្មណ៍ក្នុងការទិញផ្ទះ។

ដូចគ្នានេះផងដែរ ជាង៦០ភាគរយ នៃប្រតិបត្តិការទាំងអស់នៅក្នុងទីផ្សារជួលផ្ទះ សម្រាប់ខែទីពីរជាប់ៗគ្នា គិតត្រឹមខែមេសាមានកិច្ចសន្យា jeonse ដែលជាប្រព័ន្ធជួលតែមួយគត់ នៅក្នុងប្រទេសកូរ៉េ ដែលភតិកៈផ្តល់ឱ្យម្ចាស់ផ្ទះ នូវប្រាក់បញ្ញើមានកាលកំណត់ដ៏ធំមួយក្នុងរយៈពេលជួលជាធម្មតាពីរឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាមាត្រនៃកិច្ចសន្យា jeonse បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៤៧,៤ភាគរយ កាលពីខែធ្នូ ឆ្នាំមុន ដោយសារការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ ដែលផ្តល់ដោយធនាគារកណ្តាលកូរ៉េ (BOK) ។

ប្រភពឧស្សាហកម្មមួយបានលើកឡើងថា “ការកើនឡើងនៃចំនួនអ្នកដែលនឹងក្លាយជាម្ចាស់ផ្ទះ និងអត្រាjeonse នៅក្នុងទីផ្សារលំនៅដ្ឋានបង្ហាញថា មនុស្សកាន់តែច្រើនមានឆន្ទៈ ក្នុងការដកប្រាក់កម្ចីទិញផ្ទះ បន្ទាប់ពីធនាគារកណ្តាលកូរ៉េបានបង្កកអត្រាការប្រាក់”។

យោងតាមចុះផ្សាយដោយសារពត៌មាន Korea Times បានឱ្យដឹងថា ការ​បង្កក​អត្រា​ការប្រាក់ ​បាន​ធ្វើ​ឱ្យ​អត្រា​ការប្រាក់ ​​សម្រាប់​កម្ចី​ទិញ​លំនៅដ្ឋាន​ធ្លាក់​ចុះ ដល់​កម្រិត​ទាប​បំផុត​រហូត​ដល់​៣% ។

ស្ថិតនៅក្រោមកាលៈទេសៈនេះ យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទដោយកម្មវិធីជួលផ្ទះ Zigbang បានបង្ហាញថា ក្នុងចំណោមអ្នកឆ្លើយតបសរុបចំនួន១.០៥៦នាក់ ក្នុងនោះ៦៨,៧% មានគម្រោងទិញផ្ទះនៅឆមាសទីពីរ នៃឆ្នាំ២០២៣នេះ ឬនៅឆមាសទីមួយនៃឆ្នាំ២០២៤ខាងមុខ។

ប្រភពដដែលបានអះអាងទៀតថា “លទ្ធផលខាងលើនេះបានបង្ហាញឱ្យឃើញថា ប្រជាជនមានសុទិដ្ឋិនិយម ចំពោះការបង្កកអត្រាទាក់ទងនឹងលំនៅដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here