ផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ
ហុងកុង: យោងតាមការចុះផ្សាយពីសារពត៌មាន Reuter បានឱ្យដឹងថាផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនហក់ឡើងថ្លៃនៅថ្ងៃពុធនេះ ដោយសារការរំពឹងទុកសម្រាប់ការជំរុញពីប្រទេសចិន និងការហក់ឡើងពេញមួយយប់ក្នុងផ្សារហ៊ុន Wall Street។

សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់MSCIនៅក្រៅប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,៧ភាគរយ នៅពេលព្រឹក។សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ប្រទេសចិនបានហក់ឡើង០,៣ភាគរយខណៈដែលផ្សារហ៊ុនHang Sengរបស់ទីក្រុងហុងកុងបានហក់ឡើង១,២ភាគរយ។

ចំណែកឯផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបាន ដាំក្បាលចុះ១,១ភាគរយ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៣៣ឆ្នាំកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yuting Shao អ្នកយុទ្ធសាស្រ្តម៉ាក្រូនៅ State Street Global Markets បានមានប្រសាសន៍ថា “ភាពមិនច្បាស់លាស់នៃពិដានបំណុលរបស់សហរដ្ឋអាមេរិកត្រូវបានលុបបំបាត់ និងក្តីសង្ឃឹមលើប្រទេសចិនក្នុងការដាក់ចេញជំនួយបន្ថែមទៀតដល់សេដ្ឋកិច្ចក៏ជាសញ្ញាល្អសម្រាប់ទីផ្សារផងដែរ”។

ទិន្នផលរតនាគាររយៈពេលពីរឆ្នាំ ដែលជាធម្មតាផ្លាស់ប្តូរក្នុងជំហានជាមួយនឹងការរំពឹងទុកនៃអត្រាការប្រាក់បានធ្លាក់ចុះបន្តិចមកនៅប្រហែល៤,៥ភាគរយនៅទីក្រុងតូក្យូ ធៀបនឹងការបិទកាលពីថ្ងៃអង្គារនៅត្រឹម៤,៥១៦ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ០,០៤ភាគរយដល់១០៤,០៣ពិន្ទុ។ ប្រាក់ដុល្លារអូស្រ្តាលីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែឧសភាមកនៅតម្លៃ០,៦៦៩ដុល្លារអូស្ត្រាលី បន្ទាប់ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលីកាលពីថ្ងៃអង្គារ។

តម្លៃប្រេងមានស្ថិរភាពនៅថ្ងៃពុធនេះ បន្ទាប់ពីការខាតបង់នៃវគ្គមុន ខណៈការព្រួយបារម្ភអំពីតម្រូវការដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ត្រូវបានទូទាត់ដោយការរំពឹងទុកនៃការផ្គត់ផ្គង់សកលកាន់តែតឹងរ៉ឹង បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតត្រៀមកាត់បន្ថយទិន្នផលផលិតប្រេងរបស់ខ្លួនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here