វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែសកម្មភាពក្នុងការរៀបចំឥណទាន

ដោយ:គង់ សិរីម៉ាលីនណា

ភ្នំពេញ: ខណៈដែលស្ថានភាពជម្ងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅតែផ្តល់ហិរញ្ញវត្ថុនៅតែបន្តរៀបចំឥណទាន(កម្ចី)ឡើងវិញជូនអតិថិជនក្នុងគ្រាដែលកំពុងជួបការលំបាក។

លោកផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងា ការងារនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ការនិងទប់ស្កាត់ ក្នុងនោះCMA នឹងបន្តអនុវត្តតាមសេចក្តីអំពាវរបស់ប្រមុខរដ្ឋាភិបាលនិងបន្តជួយដល់អតិថិជនដែលរងផលប៉ះពាល់ជាពិសេសផលប៉ះពាល់ដោយសារទឹកជំនន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ប្រសិនបើនៅឆ្នាំ២០២១ខាងមុខ កម្ពុជានៅតែជួបបញ្ហាប្រឈម សមាគមនឹងពិចារណាជម្រុញរៀបចំឥណទានបន្ត ដើម្បីធានាថាអតិថិជនទទួលបានការយោគយល់ តាមរយៈនៃការដោះស្រាយឥណទានជូនពួកគាត់បន្តទៀត

គិតរហូតមកទល់ពេលនេះ អតិថិជនសរុបប្រមាណជិត២៥ម៉ឺនគ្រួសារ ស្មើទំហំទឹកប្រាក់ជិត០២ពាន់លានដុល្លារអាមេរិក ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here