ដោយតារារះ
ភ្នំពេញៈ ការសន្សំសំចៃប្រាក់ពិតជាពិបាកណាស់មែនទេ ការពិតវាមិនមែនជារឿងងាយប៉ុន្មានឡើយ សំរាប់អ្នកមានទម្លាប់ចាយវាយខ្ជហះខ្ជាយ ហើយបើអ្នកចាយវាយមិនគិត មានចំណូលប៉ុន្មានក៏ប្រឈមបញ្ហាចខ្វះលុយជាប្រចាំផងដែរ។
ហេតុនេះគេហទំព័រCambodiafinancialtimes.com និងFacebook Pageឈ្មោះCambodia Financial Times សូមលើកយកវិធីសាស្រ្តចំនួន៥ ដើម្បីឲ្យលោកអ្នកពិចារណា។
វិធីសាស្រ្តទាំងនោះរួមមានដូចជា
ទី១ កុំទិញអ្វីដែលមិនចាំបាច់
អ្នកជំនាញបានប្រាប់យើងថា មុននឹងទិញអ្វីមួយចូរពិចារណា ហើយពិចារណាទៀតថា អ្នកពិតជាត្រូវ ការវត្ថុនោះចាំបាច់ខ្វះមិនបានមែនទេ។ ប្រសិនបើមិនទាន់ចាំបាច់ទេចូរកុំទិញ។
ទី២ ចំអិនអាហារពេលព្រឹកដោយខ្លួនឯង
វេចខ្ចប់អាហារថ្ងៃត្រង់យកទៅបរិភោគនៅកន្លែងធ្វើការ ព្រោះធ្វើបែបនេះ ជួយកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់អ្នកបានមួយចំណែក។
ទី៣ មុននឹងទិញរបស់អ្វីមួយ
ត្រូវប្រៀបធៀបមើលតម្លៃឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យលោក អ្នកទិញតាមតែចិត្តចង់។ អ្នកអាចនឹងសន្សំបានប្រាក់ជាច្រើន ដោយមិនទិញរបស់ដែលថ្លៃហួសហេតុ។
ទី៤ រឿងមិនចាំបាច់
បើមិនចាំបាច់ទេ សូមលោក អ្នក កុំទិញទំនិញនៅតាមហាងធំៗនិងល្បីឈ្មោះឲ្យសោះ។
ទី៥ សន្សំសំចៃថ្លៃអគ្គិសនី
ទោះបីជាអាកាសធាតុពេលខ្លះ ក្តៅស្អុះស្អាប់ក៏ដោយ អ្នកគួរបិទម៉ាស៊ីនត្រជាក់ម្តងម្តាលដើម្បីកាត់បន្ថយចំណាយលើថ្លៃ អគ្គិសនីនិងអាចជួយការពារបរិស្ថានបានផងដែរ៕