ក្រុមហ៊ុនថៃមួយបោះទុនជាង១៧០លានដុល្លារដើម្បីសាង់សង់អគារលំនៅដ្ឋានកំពស់រហូតដល់៤៤ជាន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Magnolia Quality Development Corporation (MQDC) គ្រោងបើកដំណើរការ The Forestias Signature sweetie ដែលជាអគារលំនៅដ្ឋានកម្ពស់៤៤ជាន់ តម្លៃ៥,៩ពាន់លានបាត(ប្រហែល១៧០,១២លានដុល្លារ) ដោយផ្តោតលើអ្នកស្វែងរកខុនដូក្នុងទីក្រុងធំៗ។

លោក Yuthana Tantiyanon ប្រធានគ្រប់គ្រងអាជីវកម្មអចលនទ្រព្យរបស់ MQDC បានអះអាងថា ក្រុមហ៊ុន MQDC កំពុងសាងសង់ The Forestias Signature Series ដែលមានទីតាំងនៅក្នុងការអភិវឌ្ឍន៍ The Forestias នៅលើផ្លូវ Bang Na-Trat KM7 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “ស៊េរី Forestias Signature Series នឹងមានសម្រាប់អ្នកដែលចូលចិត្តរស់នៅក្នុងខុនដូធំជាងមុន ជាមួយនឹងអាងហែលទឹក ហ៊ុំព័ទ្ធដោយធម្មជាតិ និងជាមួយនឹងភាពងាយស្រួល និងសេវាកម្មដ៏ធំទូលាយនៃការរស់នៅកណ្តាលទីក្រុង ដែលផ្តល់ជូននៅ The Forestias”។

The Forestias គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យផ្នែកឯកជនដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលគ្រប់ផ្នែកទាំងអស់ត្រូវបានរចនាឡើងក្នុងគោលបំណងសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ។

អគារស្នាក់នៅ Forestias Signature Series មានទីតាំងនៅជាប់នឹងព្រៃទំហំ៣០រ៉ៃនៅចំកណ្តាលនៃគម្រោង The Forestias ហើយត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងផ្លូវដើរកម្ពស់១,៦គីឡូម៉ែត្រដែលខ្យល់បក់កាត់ព្រៃ។

ការ​សាងសង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៥ ដោយ​ការងារ​សសរ​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​ ខណៈបច្ចុប្បន្នជាន់ក្រោមដីកំពុងត្រូវបានសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here