ដំណឹងល្អៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ៥០ភាគរយ

ដោយៈ គង់ សូរិយា

កណ្តាលៈ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយហើយ គិតត្រឹមចុងខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។

លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតMRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Charlves Vann លើកឡើងថា “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។់

គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនOCICសាងសង់ និងអភិវ​ឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ២៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

មានតម្លៃវិនិយោគប្រមាណ១៥០០លានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here