ទីផ្សារគ្រឿងសំណង់នៅប្រទេសវៀតណាមដាំក្បាលចុះ

ដោយៈ សុខុម

ហាណូយ: ដែកសំណង់ជាង៧៣៥.០០០តោន ត្រូវបានលក់ចេញក្មុងខែមេសា ដែលជាតួលេខលក់ប្រចាំខែទាបបំផុតទី២ ចាប់តាំងពីឆ្នាំ២០២២ មក។

ផ្អែកតាមទិន្នន័យរបស់សមាគមដែកវៀតណាម (Vietnam Steel Association) បង្ហាញថា ការលក់ដែកបានធ្លាក់ចុះ១៥% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌​មាន Vietnam Express ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា។

ដែកសំណង់ ដែលផលិតបានមានចំនួនជាង៧១០.០០០តោន ដែលជាទិន្នផលផលិតកម្ម ប្រចាំខែតិចបំផុត ចាប់តាំងពីឆ្នាំ២០២២ ដោយធ្លាក់ចុះ៣៧%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមហ៊ុនផលិតដែក Hoa Phat Group ដែលកាន់កាប់១ភាគ៣ នៃចំណែកទីផ្សារ សម្រាប់ដែកសំណង់ឱ្យដឹងថា តម្រូវការនៅតែធ្លាក់ចុះទូទាំងពិភពលោក ដោយដែកសំណង់ដែលលក់បានមានចំនួន ត្រឹមតែ២១៤.០០០តោនប៉ុណ្ណោះ ក្នុងខែមេសា ដោយធ្លាក់ចុះ២៨%។

ដើម្បីជំរុញការលក់ ក្រុមហ៊ុន Hoa Phat Group កាលពីថ្ងៃទី១៩ ខែឧសភា បានបញ្ចុះថ្លៃដែកថ្នាំងអំពៅ៨,៥០ដុល្លារអាមេរិក មកនៅត្រឹម៦៤៤ដុល្លារ ក្នុង១តោន។ ក្រុមហ៊ុនផលិតដែកផ្សេងៗទៀតបានបញ្ចុះថ្លៃពី៦,៤០ដុល្លារ ទៅ១០,៦៦ដុល្លារ ក្នុង១តោន។

ចាប់តាំងពីដើមខែមេសា តម្លៃដែកបានធ្លាក់ថ្លៃចំនួន៦លើក។ បច្ចុប្បន្នតម្លៃដែកជាមធ្យម នៃផលិតផលដែកទូទៅភាគច្រើន គឺប្រមា​ណ៦៤០ដុល្លារក្នុង១តោន ដែលស្រដៀងនឹងតម្លៃក្នុងខែតុលា ឆ្មាំ២០២២ ជាពេលដែលតម្រូវការដែកធ្លាក់ចុះខ្លាំង៕ Vietnam Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here