ចំណេះដឹង! តើ​ការជួញដូរ​ភាគហ៊ុន​អាច​ជួប​ហានិភ័យ​អ្វីខ្លះ?

ដោយៈ​សាវុធ

ភ្នំពេញៈ​ការជួញដូរ​ភាគហ៊ុន អាច​ជួប​នូវ​ហានិភ័យ​មួយចំនួន ដែល​ធ្វើឱ្យ​ថ្លៃ​នៃ​ភាគហ៊ុន​ធ្លាក់ចុះ ឬ​មានការ​ប្រែប្រួល​ខ្លាំង។

យើង​អាច​ចាត់ថ្នាក់​ហានិភ័យ​ទាំងនោះ ជា​បី​ប្រភេទចម្បងៗ ដូចជា ទី១ ហានិភ័យ​ជា​ប្រព័ន្ធ ឬ​ហានិភ័យ​ទីផ្សារ គឺជា​ភាពមិនច្បាស់លាស់ ដែល​កើតមានឡើង​ចំពោះ​ទីផ្សារ​ទាំងមូល និង​មិនអាច​ចៀសវាង​បាន​តាម​ការធ្វើ​ពិពិធ​កម្ម ដូចជា ហានិភ័យ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ហានិភ័យ​អតិផរណា ហានិភ័យ​អស្ថេរភាព​នយោបាយ  ហានិភ័យ​នៃ​ការកើនឡើង​អត្រា​ការប្រាក់​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ហានិភ័យ​មិនមែនជា​ប្រព័ន្ធ គឺជា​ភាពមិនច្បាស់លាស់ ដែល​កើតមាន​ចំពោះ​ក្រុមហ៊ុន​ឬ​វិស័យ​ណាមួយ ដែល​អាច​កាត់បន្ថយ​បាន​ដោយ​ការធ្វើ​ពិពិធ​កម្ម។ ហានិភ័យ​ទាំងនោះ​រួមមាន អ​សាធ​នី​យ​ភាព​នៃ​ក្រុមហ៊ុន ការកេងបន្លំ​ផ្ទៃក្នុង​នៃ​បញ្ជី​គណនេយ្យ សកម្មភាព​ជួញដូរ​ផ្ទៃក្នុង ជាដើម។

ទី៣ ហានិភ័យ​សន្ទនីយ​ភាព សំដៅ​ដល់​ហានិភ័យ ដែល​អ្នកទិញ​និង​អ្នកលក់​មិនអាច​រកគ្នា​ឃើញ ដើម្បី​ជួញដូរ​នៅពេល​ត្រូវការ និង​នៅ​ថ្លៃ​សមស្រប​មួយ ដោយសារ​កង្វះ​សន្ទនីយ​ភាព​ក្នុង​ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here