ធនាគារ ហត្ថា ម.ក បានចូលរួមបរិច្ចាគថវិកាចំនួន ២០.០០០.០០០ រៀល ដល់ កាកក្របាទក្រហមកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ៖ ធនាគារ ហត្ថា ម.ក មានសេចក្តីសោមនស្ស ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ២០.០០០.០០០ រៀល ដល់ កាកក្របាទក្រហមកម្ពុជា  ខួបទី ១៦០ នៃទិវាពិភពលោកកាកក្របាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកក្របាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបរិច្ចាកនេះ គឺក្នុងគោលបំណងដើម្បីសមាគមជាតិ មានធនធានបន្តផ្ដល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្នរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍ គ្រឺះរបស់ចលនាអន្តរជាតិកាកក្របាទក្រហម និងអឌ្ឍចន្ទក្រហម។

ធនាគារ ហត្ថា ម.ក យើងខ្ញុំសង្ឃឹមជឿជាក់ថា ការឧបត្ថម្ភនេះ នឹងរួមចំណែកដល់ការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្នរងគ្រោះបានមួយចំណែកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here