ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីដើម្បីដោះស្រាយវិបត្តិបំណុល

ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក លោក Indermit Gill កំពុងអំពាវនាវឱ្យមានវិធីសាស្រ្តថ្មី
ដើម្បីដោះស្រាយវិបត្តិបំណុលដែលកំពុងកើនឡើងនៅប្រទេសជាច្រើន រួមទាំងជំហានដើម្បីជំរុញការខ្ចីប្រាក់ក្នុងស្រុក ទៅជាការវាយតម្លៃអំពីនិរន្តរភាពបំណុលរបស់ប្រទេសមួយ។

លោក Gill បានប្រាប់សារពត៌មាន Reuters ថា “ក្របខ័ណ្ឌរួម ដែលបង្កើតឡើងដោយក្រុមនៃប្រទេសសេដ្ឋកិច្ចធំៗចំនួន២០ ដើម្បីជួយដល់ប្រទេសក្រីក្របំផុត បានផ្តល់លទ្ធផលត្រឹមតែការរីកចំរើនយឺតខ្លាំងប៉ុណ្ណោះ ព្រោះវាមិនគ្របដណ្តប់៦១%នៃបំណុលខាងក្រៅរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលកាន់កាប់ដោយម្ចាស់បំណុលឯកជន”។

មានតែប្រទេសចំនួន៤ ប៉ុណ្ណោះ ដូចជា ប្រទេស Zambia ប្រទេស Chad ប្រទេសEthiopia និងប្រទេស Ghana បានដាក់ពាក្យសុំជំនួយក្រោមយន្តការ G20 ដែលបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ទោះជាមូលនិធិ IMF ប៉ាន់ស្មានថា ៦០ភាគរយនៃបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ស្ថិតនៅក្នុង ឬមានហានិភ័យខ្ពស់នៃវិបត្តិបំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Gill បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះថា “ការកើនឡើងនៃអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតនឹងធ្វើឱ្យប្រាក់ហូរចេញពីទីផ្សារដែលកំពុងរីកចម្រើនមួយរយៈ ដូចជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលនឹង នាំ ឱ្យ មាន ស្ថានភាពមិនល្អបន្ថែម ទៀត”។

លោកបានមានប្រសាសន៍ឱ្យដឹងនៅមុនសិក្ខាសាលារបស់ធនាគារពិភពលោកស្តីពីបំណុលនៅថ្ងៃពុធនេះថា “កម្រិតបំណុលកំពុងចាប់ផ្តើមប៉ះពាល់ដល់ទស្សនវិស័យរំពឹងទុករួចទៅហើយ ហើយប្រទេសទាំងនេះជាច្រើនកំពុងមានវិបត្តិបំណុលរួចហើយ ដូចជាប្រទេសអេហ្ស៊ីបជាដើម”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here