ការផ្ដល់ឥណទានមានការកើនឡើងខ្ពស់នៅអំឡុងនិងក្រោយ វិបត្តិកូវីដ១៩

វិបត្តិកូវីដ១៩

        ដោយៈ លក្ខិណា

ភ្នំពេញៈ នៅមុនវិបត្តិកូវីដ១៩  ពោលគឺក្នុងឆ្នាំ២០១៨ និងឆ្នាំ ២០១៩ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថផ្ដល់ជូនអតិថិជននៅមានកម្រិតទាបនៅឡើយ តែពេលអំឡុងវិបត្តិនិងបន្ទាប់ពីវិបត្តិបានថមថយបន្តិច គេឃើញថាទំហំឥណទាន ក្នុងប្រទេសកម្ពុជាចាប់ផ្ដើមកើនឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហា​ញនៅក្នុងឆ្នាំ២០១៨ទំហំឥណទាន ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុមានប្រមាណ២៤,៥ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៩ បានកើនឡើង ដល់៣២ពាន់លានដុល្លារអាមេរិក និងបានបន្តកើនឡើងដល់៣៧,៣ពាន់លានដុល្លារអាមេរិក ។ រហូតដល់ឆ្នាំ២០២១ ទោះបីជាកម្ពុជា និងពិភពលោកកំពុងប្រឈមខ្លាំង ដោយសារតែកូវីដ១៩ក្ដីតែទំហំឥណទាន ក៏តែបន្តកើនឡើងខ្ពស់ ពោលគឺបានកើនឡើងដល់៤៥,៧ពាន់លានដុល្លារអាមេរិក និងបន្តកើនឡើងដល់៥៦,១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២កន្លងទៅនេះ ។

របាយការណ៍បង្ហាញផងដែរថា ក្នុងឆ្នាំ២០១៨ ចំនួនគណនីខ្ចីប្រាក់ក្នុងប្រពន្ធធនាគារ មានចំនួន២,៦លានគណនី និងបានកើនឡើងដល់៤,១លានគណនីនៅក្នុងឆ្នាំ ២០២២កន្លងទៅនេះ ។

បើតាមរបាយការណ៍បានបញ្ជាក់ថា សំពាធឥណទានមានការកើនឡើងជាមធ្យម ប្រមាណ២៣ភាគរយ និងចំនួនគណនីឥណទានមានប្រមាណ១២ភាគរយ គិតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ។

លោកម៉ី វាសនា នាយកប្រតិបត្តិប្រាក់កម្ចី នៃធនាគារប្រៃស​ណីយ៍កម្ពុជាបានមានប្រសាសន៍ថា ជាការពិតណាស់នៅក្នុងអំឡុងនៃវិបត្តិនិងក្រោយវិបត្តិកូវីដ១៩ ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារពិតជាមានការកើនឡើងច្រើនមែន ដោយសារតែក្នុងអំឡុងវិបត្តិនិងក្រោយវិបត្តិ ម្ចាស់អាជីវកម្មជាច្រើនត្រូវការដើមទុន ពង្រីកនិងបង្កើតអាជីវកម្មឡើងវិញ ពីព្រោះថាក្នុងអំឡុងកូវីដ១៩ ម្ចាស់អាជីវកម្មជាច្រើនត្រូវខាតបង់។ ដូច្នេះត្រុវការដើមទុន ដើម្បីបន្តអាជីវកម្មរបស់ពួកគេ ។

លោកបន្តថា នៅក្រោយវិបត្តិកូវីដ៨១នៅដូចគ្នាដែរ ពោលគឺម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនត្រូវការដើមទុន ដើម្បីបង្កើតអាជីវកម្មថ្មីៗ ដូច្នេះហើយទើបក្នុងរបាយការណ៍ឃើញថា ឥណទាននៅក្នុងអំឡុងពេលនោះ មានការកើនឡើងខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here