ទីផ្សារបរធនបាលកិច្ចកម្ពុជាទាក់ទាញបានទុនវិនិយោគ៧៤៥លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានមានប្រសាសន៍ថា ទីផ្សារបរធនបាលកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគិតរហូតមកដល់ពេលនេះវាបានទាក់ទាញការវិនិយោគដែលមានតម្លៃជាង៧៤៥លានដុល្លារ។

លោក សុខ ដារ៉ា បានបង្ហាញថា ការចុះបញ្ជីបរធនបាលកិច្ចបានកើនឡើងដល់៥១២ ហើយតម្លៃទីផ្សារនៃការវិនិយោគសរុបជាមួយនឹងបរធនបាលកិច្ចមានប្រហែល៩៤០លានដុល្លារអាមេរិក។

លោក បាន បន្ត ថា “ពេលនេះ យើង មាន ទីផ្សារ បរធនបាលកិច្ចដែល បាន អភិវឌ្ឍ ពេញលេញ នៅ ក្នុង ប្រទេស កម្ពុជា ចំណែកការចុះឈ្មោះកំពុងកើនឡើង ហើយការវិនិយោគក៏កើនឡើងផងដែរ”។

លោកបានបញ្ជាក់ថា “ចាប់តាំងពីគ្មានអាជ្ញាប័ណ្ណចេញរហូតដល់ឆ្នាំ២០២១ ប៉ុន្តែឥឡូវនេះ យើងមានទីផ្សារមួយជាមួយនឹងក្រុមហ៊ុនបរធនបាលកិច្ចចំនួន៧ បន្ថែមលើធនាគារពាណិជ្ជមានអាជ្ញាប័ណ្ណចំនួន៤ ដែលដំណើរការជាអ្នកធានាផ្តល់សេវារក្សាទុក និងសេវាធានា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អះអាងថា “ចំនួន ធនាគារ ពាណិជ្ជ ដែល ផ្តល់ សេវា ទាំង នេះ អាច កើន ឡើង ដល់ ទៅ១០ នៅ ចុង ឆ្នាំ នេះ ហើយយើងក៏កំពុងទទួលបានសំណើចុះបញ្ជីបរធនបាលកិច្ចជាច្រើនផងដែរ”។

ការបង្កើតការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ចគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលៗរបស់និយតករ។ លោកបន្ថែមថា “យើង បាន ធ្វើ វា អស់ រយៈពេល ពីរ បី ឆ្នាំ ចុង ក្រោយ នេះ ហើយវានឹងបន្តនៅឆ្នាំនេះ និងនៅឆ្នាំ២០២៤ផងដែរ ខណៈពេលដែលយើងរកឃើញថា ការយល់ដឹងជាសាធារណៈអំពីទីផ្សារបរធនបាលកិច្ចនៅតែត្រូវធ្វើឱ្យប្រសើរឡើង”។

វិស័យបរធនបាលកិច្ចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។ ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ កំណត់វិធាន និងនីតិវិធីដើម្បីបង្កើត ចុះឈ្មោះ និងគ្រប់គ្រងបរធនបាលកិច្ចចំនួន៤ប្រភេទគឺ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល៕

LEAVE A REPLY

Please enter your comment!
Please enter your name here