ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សVankeប្រមូលបានប្រាក់ជិត៥០០លានដុល្លារពីការលក់ភាគហ៊ុនដើម្បីសងបំណុល

ដោយ: គង់ លាងហួរ
ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យធំជាងគេទី២នៅប្រទេសចិនតាមរយៈការលក់ China Vanke បានទាញផលពីការកើនឡើងនៃទីផ្សារក្នុងទីក្រុងហុងកុងក្នុងរយៈពេល៤ខែចុងក្រោយនេះ ដើម្បីប្រមូលដើមទុនថ្មីៗពីអ្នកវិនិយោគខាងក្រៅដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ និងកាត់បន្ថយបំណុល។

ក្រុមហ៊ុននេះប្រមូលប្រាក់បាន៣,១៩៥ពាន់លានដុល្លារហុងកុង (៤៩៩លានដុល្លារអាមេរិក) ពីការលក់ភាគហ៊ុនថ្មី ដែលបានចុះបញ្ជីនៅហុងកុងចំនួន៣០០លាននៅតម្លៃ១៣,០៥ដុល្លារហុងកុង។

ភាគហ៊ុនដែលដាក់លក់នេះស្មើនឹង១៣,១ភាគរយនៃភាគហ៊ុនសរុប ដែលបានចុះបញ្ជីនៅហុងកុង ហើយវាត្រូវបានដាក់លក់បញ្ចុះតម្លៃ៦,១ភាគរយទៅកាន់ទីផ្សារ។

ក្រុមហ៊ុន China Vanke គ្រោងប្រើប្រាស់៦០ភាគរយនៃប្រាក់ចំណូលទាំងនេះដើម្បីសងប្រាក់កម្ចីនៅក្រៅប្រទេសរបស់ខ្លួន និងសមតុល្យដើម្បីបំពេញដើមទុនបង្វិលរបស់ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ប្រហែល២៣ភាគរយនៃបំណុលដែលមានការប្រាក់របស់ក្រុមហ៊ុនចំនួន២៨០ពាន់លានយ័ន(៤០,៧ពាន់លានដុល្លារ) នៅចុងខែមិថុនា ឆ្នាំ២០២២ ត្រូវបានចាត់ជារូបិយប័ណ្ណបរទេស ។នេះបើយោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបាន​ឱ្យដឹងនៅ​ក្នុង​ឯកសារ​នោះ​ថា​ “ក្រុមហ៊ុន​យល់​ថា​ ប្រាក់​ចំណូល​នឹង​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ក្នុង​ស្រុក​ថ្មី​នោះ​ទេ​”។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន China Vanke បានដាំក្បាលចុះ៣,៩ភាគរយ មកនៅត្រឹម១៣,៥ដុល្លារហុងកុង នៅទីក្រុងហុងកុង បន្ទាប់ពីមានការប្រកាសនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here