ក្រសួងសាធារណៈការត្រៀមរៀបចំតាំងពិព៌ណស្លាកលេខរថយន្ត និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានត្រៀមរៀបចំព្រឹត្តិ​ការណ៍ដ៏អស្ចារ្យ ដើម្បីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

ជួបគ្នានៅថ្ងៃទី៧-៨ មីនា ២០២៣ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែង ពីតារាចម្រៀងស្រី រួមមាន៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង​ ចាន់កែវ​ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា និង​ រ៉ូលីន និង​តារាចម្រៀងប្រុសរួមមាន៖​ លោក វណ្ណដា លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel​។

បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅទីតាំងសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here