ទីក្រុងហុងកុងបង្ហាញកញ្ចប់ថវិកាថ្មី ដើម្បីជំរុញសេដ្ឋកិច្ចឱ្យស្ទុះ ងើបឡើងវិញ

ដោយ: គង់ លាងហួរ

ហុងកុង: តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) កាលពីថ្ងៃពុធ បានបង្ហាញ កញ្ចប់ថវិកាសម្រាប់ឆ្នាំហិរញ្ញវត្ថុថ្មី ដោយផ្តោតលើវិធានការដើម្បីគាំទ្រ ដល់ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។

លោក Paul Chan លេខាធិការហិរញ្ញវត្ថុនៃរដ្ឋបាលពិសេសហុងកុង (HKSAR) បានមានប្រសាសន៍ថា សេដ្ឋកិច្ចហុងកុងនឹងងើបឡើងវិញ ដែលអាចមើលឃើញ ក្នុងអត្រាកំណើនចន្លោះពី៣,៥ ទៅ៥,៥ភាគរយសម្រាប់ឆ្នាំ២០២៣ទាំងមូល។

លោកបានកត់សម្គាល់ថា “នៅពេលដែលអារម្មណ៍សេដ្ឋកិច្ចទាំងមូលមានភាពប្រសើរឡើង ស្របជាមួយនឹងការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័ស នៃការផ្លាស់ប្តូររបស់ហុងកុងជាមួយចិនដីគោក និងពិភពលោកទៅកាន់ភាពប្រក្រ តី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chan បានមានប្រសាសន៍ថា សេដ្ឋកិច្ចហុងកុងបានធ្លាក់ចុះ៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២២ ចំពេលមានភាពតានតឹងទាំងខាងក្រៅ និងក្នុងស្រុក ខណៈអត្រាអតិផរណា ស្ថិតនៅកម្រិតមធ្យមត្រឹម១,៧ភាគរយកាលពីឆ្នាំមុន។

លោកបានព្យាករណ៍ថា “អត្រាអតិផរណាមូលដ្ឋាន និងអត្រាអតិផរណា ដែលរាប់បញ្ចូលទាំងទំនិញ ដែលមានតម្លៃប្រែប្រួលខ្លាំងដូចជាអាហារនិងប្រេងឥន្ធនៈ នឹងកើនឡើងដល់២,៥ភាគរយ និង២,៩ភាគរយ រៀងៗគ្នា នៅឆ្នាំនេះ ដោយសារសម្ពាធនៃការចំណាយក្នុងស្រុក រួមជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច”។

ទីក្រុងហុងកុងនឹងផ្តល់ថវិកាចំនួន១០០លានដុល្លារហុងកុង សម្រាប់ទាក់ទាញព្រឹត្តិការណ៍ធំៗ បន្ថែមទៀតជាមួយ នឹងការទាក់ទាញអ្នកទស្សនាដ៏សំខាន់ និងការផ្សព្វផ្សាយទេសចរណ៍ដែលនឹងត្រូវរៀបចំនៅក្នុងទីក្រុង។

លោកបានបន្ថែមថា “ទីក្រុងហុងកុង ក៏បានលើកទឹកចិត្តតាមរយៈការកាត់បន្ថយពន្ធមួយចំនួន សម្រាប់ក្រុមហ៊ុននានា ដើម្បីបន្ធូរបន្ថយសម្ពាធប្រតិបត្តិការរបស់ពួកគេ ក៏ដូចជាវិធានការបន្ធូរបន្ថយតែម្តង ដើម្បីកាត់បន្ថ យសម្ពាធសេដ្ឋកិច្ចលើសាធារណជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here