ម៉ាកាវ វ៉ាឈ្នះទីក្រុងឡុងដ៍ គ្រងតំណែងជាទីក្រុងសណ្ឋាគារលំដាប់ ផ្កាយ៥ថ្មីរបស់ពិភពលោក

ដោយៈ សុខុម

ប៉េកាំង: បន្ទាប់ពីលុបចោលរាល់វិធានការរឹតបន្តឹងព្រំដែន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ នៅក្នុងខែមករា ដើមឆ្នាំ២០២៣ ពេលនេះទីក្រុងម៉ាកាវ នៃប្រទេសចិន ដណ្ដើមបានពានរង្វាន់ Star Awards ប្រចាំឆ្នាំ២០២៣ របស់ Forbes Travel Guide ក្លាយជាទីក្រុងសណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីរបស់ពិភពលោក។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទ១៧ ខែកុម្ភៈ ឱ្យដឹងថា ការដាក់ចំណាត់ថ្នាក់កំពូល ដោយគណៈកាត់សេចក្ដីនេះ ត្រូវបានធ្វើឡើងនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងចំណោមសណ្ឋាគារកំពូលៗចំនួន២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មុននេះទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានគ្រងតំណែងនេះអស់រយៈពេល៤ឆ្នាំជាប់គ្នា ប៉ុន្តែពេលនេះបានធ្លាក់ចំណាត់ថ្នាក់ខ្លាំង រហូតមកដល់លេខ២១។

ដូចនេះ ប្រសិនបើលោក អ្នកចង់ទទួលបានបទពិសោធន៍ដ៏ល្អបំផុតមិនធ្លាប់មាននៅម៉ាកាវ ដែលជាទីក្រុងសណ្ឋាគារប្រណីតបំផុត របស់ពិភពលោក គឺល្មមដល់ពេលហើយ។

ប្រសិនបើលោក អ្នកមានឱកាសបានទៅលេងនៅម៉ាកាវ និងមិនដឹងថាគួរស្នាក់នៅកន្លែងណា ដើម្បីទទួលបានផាសុកភាពលំដាប់កំពូលនោះ សណ្ឋាគារកំពូលទាំង៥នេះ ជាជម្រើសដ៏ស័ក្ដិសមឥតខ្ចោះ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here