សញ្ញាវិជ្ជមាន៖ ការលក់ផ្ទះឯកជនថ្មីៗនៅសិង្ហបុរី កើនឡើងលើសទ្វេរ ដងក្នុងខែមករាឆ្នាំនេះ

ដោយៈ សុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅសិង្ហបុរី បានកើនឡើងលើសទ្វេរដងក្នុងខែមករា ដើមឆ្នាំ២០២៣ ស្របពេលចំពេលគម្រោងថ្មីៗ ត្រូវបានបើកលក់ ហើយអ្នកទិញមកពីចិនដីគោក (ចិនប៉េកាំង) បានវិលត្រលប់ទៅកាន់ទីផ្សារអចលនទ្រព្យនេះឡើងវិញ។

ដោយមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះ បានរហូតដល់ទៅ៣៩១យូនីតក្នុងខែមករា បើធៀបនឹង១៧០យូនីតដែលលក់បានក្នុងខែធ្នូ ចុងឆ្នាំ២០២២។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា ចំនួនយូនីតដែលដាក់លក់ បានកើនឡើងពី៤៥យូនីតក្នុងខែធ្នូ ឆ្នាំ២០២២ ឈានដល់៤១០យូនីត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគ នៅក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យOrangeTee & Tie បានលើកឡើងថា “ការលក់មានសន្ទុះខ្លាំង ដោយអាផាតម៉ិនដែលត្រូវបានដាក់បង្ហាញភាពច្រើន ត្រូវបានលក់ចេញអំឡុងបុណ្យចូលឆ្នាំចិន”។

អ្វីដែលជាការកត់សម្គាល់គឺថា គម្រោង Sceneca Residence ដែលទើបតែបើកលក់ថ្មីៗក្នុងខែមករា លក់បានរហូតដល់ទៅ១៥៧យូនីត ឬស្មើនឹង៤០,២%នៃការលក់សរុបប្រចាំខែដដែលនេះ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here