ស្ថានភាពនៃការដាក់លក់ផ្ទះប្រភេទទី២នៅទូទាំងប្រទេសថៃកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ចំនួនផ្ទះប្រភេទទី២ សម្រាប់លក់ទូទាំងប្រទេស ដែលមានតម្លៃ៨៩.៤៤០ដុល្លារឬទាបជាងនេះ បានបង្ហាញពីការកើនឡើងដ៏ខ្ពស់បំផុតនៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ការកាត់បន្ថយថ្លៃផ្ទេរ កម្មសិទ្ធិ និងបញ្ចាំសម្រាប់ផ្ទះប្រភេទទី២បានដំណើរការ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធានការនេះ បានជំរុញឱ្យមានការផ្គត់ផ្គង់កាន់តែច្រើន នៅក្នុងតម្លៃផ្ទះនៅលើទីផ្សារ។ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១ នៅពេលដែលវិធានការនេះអនុវត្តចំពោះតែយូនីតថ្មី ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរបស់ពួកគេនៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុនមានទំហំធំ។

យោងតាម ​​REIC បានឱ្យដឹងថា ចំនួនផ្ទះប្រភេទទី២ ដែលដាក់លក់ទូទាំងប្រទេសក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលមានតម្លៃក្រោម៣លានបាត បានកើនឡើង៣០,៧ភាគរយ ដល់១០២,៩៩៤យូនីត ធៀបនឹង៧៨,៧៩៥យូនីតក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២២ ចំនួននេះបានកើនឡើង៦,៣ភាគរយ ហើយចំនួនផ្ទះតម្លៃក្រោម១លានបាត បានកើនឡើង១០,៨ភាគរយ បន្ទាប់មកគឺផ្ទះដែលមានតម្លៃចន្លោះពី២,០១ ដល់៣លានបាតបានកើនឡើង៦,៣ភាគរយ។

REIC បានប្រមូលទិន្នន័យទាក់ទង នឹងផ្ទះប្រភេទទី២នៅទូទាំងប្រទេស ដែលដាក់លក់ តាមរយៈគេហទំព័រអចលនទ្រព្យធំៗ និងជាកម្មសិទ្ធិរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម និងនាយកដ្ឋានច្បាប់។

គិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ចំនួនផ្ទះប្រភេទទី២សរុប ដែលដាក់លក់នៅទូទាំងប្រទេស បានកើនឡើង១៣,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់១៦២.៧៨៧យូនីត ដែលមានតម្លៃសរុប៨៦០,៤ពាន់លានបាត ពោលគឺធ្លាក់ចុះ៧,២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here